ស្រុកឪរ៉ាល់៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ចុះបង្ការទីតាំងល្បែងស៊ីសង «មាន់ជល់» ក្នុងបន្ទាយអភិវឌ្ឍន៍
ស្រុកឪរ៉ាល់៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ចុះបង្ការទីតាំងល្បែងស៊ីសង «មាន់ជល់» ក្នុងបន្ទាយអភិវឌ្ឍន៏
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៣០នាទី ក្រោយពីរទទួលបញ្ជារពីថ្នាក់ដឹកនាំខេត្តនិងថ្នាក់ដឹកនាំជំនាញខេត្ត ដោយដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ ចុះធ្វើការបង្ការទីតាំងល្បែងស៊ីសង «មាន់ជល់» មួយកន្លែងនៅចំណុចបបន្ទាយអភិវឌ្ឍន៏ ស្ថិតនៅភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកឱរ៉ាល់បានឲ្យដឹងថា៖ ក្រោយពីការបង្ក្រាបកន្លែងសង្វៀនជល់មាន់ស្ថិតក្នុងភូមិឃុំខាងលើសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖
១.ជៀលដែកក្រុងមាន់ ចំនួន ៣០ ធ្វើពីរដែកសរសៃ
២.ស្គុតរុំមាន់ ៤ថង់
៣.កៅអីជ័រ ចំនួន៥០ កៅអី
៤.តង់ប្រក់សង្វៀនជល់មាន់ ចំនួន៤ផ្ទាំង
៥.ជញ្ជាំងសង្វៀន (កុងស្លាកកេ) ចំនួន ១២សន្លឹក ។
៦.វិក័យប័ត្រក្រហមខៀវ (សម្រាប់ចាក់មាន់) ចំនួន០១ កេះ។
៧.ក្រដាស់យូគី ចំនួន ២០ សន្លឹក។
៨.ជញ្ជីងផ្លឹងមាន់ចំនួន២។
៩.ម៉ាស៊ីនគិតលេខចំនួន១។
១០.ធុងក្លាសេរចំនួន៣ ធុងស្នោ១។
១១.តុសម្រាប់កត់កន្តុយលេខនិងលេងយូគីចំនួន២ សៀវភៅសម្រាប់កត់កន្ទុយលេខចំនួន ១ ក្បាល និងភេសជ្ជៈមួយចំនួន។
តាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានថ្លែងប្រាប់សារព័ត៌មានថា៖ក្រុមអ្នកញៀនល្បែងទាំងនេះពេលដែលកម្លាំងសមត្ថកិច្ចទៅដល់ត្រូវបានអ្នកចាំមើលផ្លូវខលប្រាប់អ្នកលេងក្នុងវង់ ហើយបានដាក់មេប្រូច រត់ចែកផ្លូវគ្នាអស់ បន្សល់តែវត្ថុតាងមួយចំនួនខាងលើនេះ។
ម្យ៉ាងវិញទៀតលោកប៊ុនធឿនបានបន្តទៀតថា៖ លោកតែងតែគិតគូរដល់ភូមិឃុំសង្កាត់ជានិច្ច។
ចំណែកវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់៕
No comments