លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ដឹកនាំប្រតិភូសមាគម ចូលជួបសម្តែងការគួរសម និងឧបត្ថម្ភអំណោយជូន អភិបាលខេត្តកំពង់ស្ពឺ សម្រាប់ទ្រទ្រង់សកម្មភាព សង្គមនិងមនុស្សធម៌
លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ដឹកនាំប្រតិភូសមាគម ចូលជួបសម្តែងការគួរសម និងឧបត្ថម្ភអំណោយជូន អភិបាលខេត្តកំពង់ស្ពឺ សម្រាប់ទ្រទ្រង់សកម្មភាព សង្គមនិងមនុស្សធម៌
ខេត្តកំពង់ស្ពឺ៖ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ រួមជាមួយប្រតិភូអមដំណើរ ដឹកនាំសមាសភាពសមាគមរាជសីហ៍សាខាខេត្តកំពង់ស្ពឺ ដែលទើបតែត្រូវបានតែងតាំងចូលជួបសម្តែងការគួរសម និងបានពាំនាំសម្ភារមួយចំនួនឧបត្ថមរដ្ឋបាលខេត្តកំពង់ស្ពឺសម្រាប់ទ្រទ្រង់សកម្មភាពសកម្ម និងមនុស្សធម៌ជាពិសេសប្រយុទ្ធប្រឆាំងនឹងការរីករាលដាលកូវីត១៩ កាលពី ថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
ក្នុងកិច្ចជំនួបនេះផងដែរ ឯកឧត្តមអភិបាល នៃគណអភិបាលខេត្តកំពង់ស្ពឺសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសមាគមរាជសីហ៍ដែលបានបង្កើតអោយមានសមាគមរាជសីហ៍សាខាខេត្តកំពង់ស្ពឺ ដើម្បីក្លាយជាកំលាំងស្នូលចូលរួមក្នុងសកម្មភាពសង្គម និងមនុស្សធម៌នានាជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ អនុវត្តតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល។
ក្នុងនោះផងដែរសមាគមរាជសីហ៍សាខាខេត្តកំពង់ស្ពឺក៏បានពាំនាំសម្ភារមួយចំនួនផ្តល់ជូនរដ្ឋបាលខេត្ត មានដូចជា៖
. អង្ករ ចំនួន៣តោន
. មី ចំនួន៥០កេស
. អាល់កុល ចំនួន១០កាន (ស្មើនឹង៣០០លីត្រ)
. ម៉ាស់ ចំនួន១០កេស (ស្មើនឹង២៥០០០ម៉ាស់)
. ទឹកសុទ្ធ ចំនួន២០០កេស
. ម៉ាស៊ីនសម្លាប់មេរោគលើឯកសារ ចំនួន០១គ្រឿង
លោកប្រធាន ស៊ូម សារឿន និងប្រតិភូអមដំណើរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាល នៃគណអភិបាលខេត្តកំពង់ស្ពឺ ដែលបានចំណាយពេលដ៏មានតំលៃអនុញ្ញាតអោយសមាគមរាជសីហ៍ចូលជួបសម្តែងការគួរសម ហើយចាប់ពីពេលនេះ សមាគមរាជសីហ៍សាខាខេត្តកំពង់ស្ពឺ នឹងប្តេជ្ញាចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ បម្រើដល់ការងារសង្គម និងមនុស្សធម៌តាមរយៈការគៀងគរជំនួយឧបត្ថមពីសប្បុរជនក្នុង និងក្រៅប្រទេសនានា ចូលរួមក្នុងកិច្ចវឌ្ឍនភាពលើកមុខមាត់ខេត្តកំពង់ស្ពឺ និងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។
No comments