រដ្ឋបាលខេត្តព្រះសីហនុប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរក្នុងទីក្រុងពេលមានជំនន់ទឹកភ្លៀងខ្លាំង
រដ្ឋបាលខេត្តព្រះសីហនុប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរក្នុងទីក្រុងពេលមានជំនន់ទឹកភ្លៀងខ្លាំង
ខេត្តព្រះសីហនុ៖ គិតត្រឹមម៉ោង៨យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ភ្លៀងបន្តធ្លាក់នៅក្នុងក្រុងព្រះសីហនុ ហើយបង្កឲ្យមានទឹកជំនន់លិចផ្លូវមួយចំនួនផងដែរ។ យោងតាមការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុកម្រិតទឹកភ្លៀងនៅខេត្តព្រះសីហនុ គិតត្រឹមម៉ោង០៨យប់នេះ កម្រិតទឹកភ្លៀង បានកើនឡើងដល់កម្ពស់មានកម្ពស់ ២៤៩មមហើយ។ តាមយោងការព្យាករណ៍អាកាសធាតុ ដែលផ្សព្វផ្សាយដោយក្រសួងធនធានទឹក ករណីភ្លៀងធ្លាក់នៅខេត្តព្រះសីហនុ នឹងបន្តធ្លាក់ពីកម្រិតមធ្យមទៅច្រើន រដ្ឋបាលខេត្តព្រះសីហនុបានស្នើឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងបានអំពាវនាវកុំធ្វើដំណើរចេញក្រៅផ្ទះក្នុងករណីមិនមានភាពចាំបាច់៕
No comments