មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ចុះត្រួតពិនិត្យ ការចាក់វ៉ាក់សាំង ដូសទី២ ជូនប្រជាពលរដ្ឋ នៅស្រុកអង្គរធំ ខេត្តសៀមរាប
មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ចុះត្រួតពិនិត្យ ការចាក់វ៉ាក់សាំង ដូសទី២ ជូនប្រជាពលរដ្ឋ នៅស្រុកអង្គរធំ ខេត្តសៀមរាប
ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញចូលរួមពិនិត្យមើលរបៀបរៀបរយ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមគ្រូពេទ្យចល័ត កងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ វគ្គ២ ដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងទីរួមស្រុកអង្គរធំ ខេត្តសៀមរាប។
ការចុះពិនិត្យនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នៅវត្តវិសុទ្ធិមគ្គ ស្ថិតក្នុងភូមិកំពីងរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប អមដំណើរដោយលោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ។
លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងកិច្ចការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ ពិសេសកិច្ចសហការល្អ ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបំពេញភារកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដូសទី២ ដែលប្រព្រឹត្តទៅយ៉ាងរលូន។
ជាមួយនឹងដំណើរចុះពិនិត្យមើលរបៀបរៀបរយ របស់ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានដឹកនាំក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចូលរួមនៅក្នុងពិធីដង្ហែព្រះសិរីរិកធាតុ និងរាប់បាត្រ ប្រគេនចង្ហាន់ដល់ព្រះសង្ឃចំនួន ២០០អង្គ ដែលគង់នៅក្នុងវត្តវិសុទ្ធិមគ្គ។ និងឧទ្ទិសកុសលផលបុណ្យ ជូនដល់ ទៅដួងបារមីវត្ថុសាកសិទ្ធ ជួយតាមបីបាច់ថែរក្សា ដល់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ មានសុខសុវត្ថិភាព និងទទួលបានជ័យជំនះ៕
No comments