គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ប្រជាពលរដ្ឋស្រែកថា៖ លោក ផែង វណ្ណៈ ផ្សាយព័ត៌មាន ខ្វះមូលដ្ឋាន ចោទប្រកាន់ដល់ប្រជាពលរដ្ឋស្លូតត្រង់

    ប្រជាពលរដ្ឋស្រែកថា៖ លោក ផែង វណ្ណៈ ផ្សាយព័ត៌មាន ខ្វះមូលដ្ឋាន ចោទប្រកាន់ដល់ប្រជាពលរដ្ឋស្លូតត្រង់

    ខេត្តកំពត៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋជាច្រើន ដែលជាជនរងគ្រោះ ក្នុងករណីទំនាស់ដីធ្លី នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ស្រែកថា៖ លោក ផែង វណ្ណៈ ផ្សព្វផ្សាយព័ត៌មាន ខ្វះមូលដ្ឋាន គ្មានការពិត ផ្សាយព័ត៌មានអង្គុយលើតែកៅអី ស្តាប់តែមួយជ្រុង ធ្វើអោយប៉ះពាល់ ដល់ប្រជាពលរដ្ឋ ស្លូតត្រង់ដែរជាជនរងគ្រោះ នឹងស្នើសុំឲ្យលោក ផែង វណ្ណៈ ម្ចាស់ផេក Pheng Vannak News ចុះមកសិក្សាព័ត៌មានផ្ទាល់ដល់កន្លែងទីតាំងដីទំនាស់។

    ប្រជាពលរដ្ឋបានអះអាងថា៖ បុគ្គលឈ្មោះ ឈុំ ផល្លី រួមនិងបក្សពួក មានទាំងមន្រ្តីខិលខូច មួយក្តាប់តូច និងមនុស្សខាងក្រៅឈរឈ្មោះជាម្ចាស់ដី បានបញ្ចេញសកម្មភាពឈូសឆាយបំពានយកដី ដើរចង្អុលដីចម្ការចេក ដូង ខ្នុរ របស់ប្រជាពលរដ្ឋ ថាជាដីរបស់ខ្លួនយ៉ាងគឃ្លើន។

    ប្រជាពលរដ្ឋបានលើកឡើងថា៖ ការផ្សាយព័ត៌មានរបស់លោក ផែង វណ្ណៈ កំពុងតែផ្សាយកាន់ជើងឈ្មួញ ដែល បណ្ដាលឲ្យពលរដ្ឋរងគ្រោះ រងនូវអំពើអយុត្តិធម៌ ក្នុងករណីជម្លោះដីធ្លីនៅតំបន់ជម្លោះ សំបួរបាតអាង និងក្បាលខ្លាតូច ក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

    ប្រជាពលរដ្ឋជាច្រើនដាក់ការសង្ស័យថា៖ មេឈ្មួញ ឈ្មោះ ឈុំ ផល្លី រូបនេះ ប្រហែលជាមានខ្នងធំណាស់ហើយ ទើបបានធ្វើអ្វីស្រាចតែទំនើងចិត្ត គ្មានខ្លាចញញើតច្បាប់ ហើយបូកផ្សំជាមួយនិងពួកមន្រ្តីគ្រប់ល្ពៅថ្នាក់ក្រោមមួយចំនួន ចូលដៃចូលជើង ផ្សុំគំនិតយកគ្រឿងចក្រឈួសឆាយផ្ទះ និង​ដីប្រជាពលរដ្ឋ ដោយបំពានគ្មានដែនកំណត់ទៅលើផលដាំណាំរបស់ប្រជាពលរដ្ឋដែរ។​

    ជាក់ស្តែងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឃើញមានលោក សៅ សំអឿន មន្រ្តីប៉ូលីសដែរមានស័ក្កយសខ្ពស់នៅខេត្តកំពត លោក ផល មេបរិស្ថានឧទ្យានជាតិព្រះមុនីវង្សបូកគោ និងពួកមន្រ្តីហែហមអមដំណើរច្រើននាក់ទៀត បានមកចូលរួមចង្អុលដីចម្ការក្នុងតំបន់ក្បាលខ្លាតូច (របស់ប្រជាពលរដ្ឋ) បំរ៉ុងឈួសឆាយយកអោយអស់តែម្ដង។

    យោងតាមសម្តីរបស់ប្រជាពលរដ្ឋ សូមផ្តាំផ្ញើ ទៅលោកផែង វណ្ណៈ ដែលជាអ្នកសារព័ត៌មាន ជើងចាស់ មានឈ្មោះបោះសម្លេង អង្គុយលើកៅអី ធ្វើព័ត៌មានបំភ្លៃការពិត ស្តាប់តែមតិម្ខាង មិនបានចុះសិក្សា នៅតំបន់ភូមិសាស្ត្រ ដែលកំពុងមានទំនាស់ ធ្វើអោយប្រជាពលរដ្ឋជនរងគ្រោះ រងភាពអយុត្តិធម៌ និងមានការយល់ច្រឡំ ពីសំណាក់ថ្នាក់ដឹកនាំ៕

    ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!!

    ទំនាក់ទំនងការិយាល័យនិពន្ធ៖
    ☎️077906664
    ☎️098906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ