លោក យី វណ្ណដា ជម្រុញឲ្យកម្លាំងទាំងអស់ត្រូវតែយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ
លោក យី វណ្ណដា ជម្រុញឲ្យកម្លាំងទាំងអស់ត្រូវតែយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ
កណ្ដាល៖ នាព្រឹកថ្ងៃចន្ទទី១១ ខែតុលា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៃស្នងការនគរបាលខេត្តកណ្តាល បានអញ្ជេីញដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តក្នុងខែតុលា ឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំនេះក៏បានចូលរួមពីលោក លោកស្រី អធិការរង លោក លោកស្រី នាយ នាយរងផ្នែក លោកនាយនាយរងប៉ុស្តិ៍ទាំង ១០សង្កាត់ផងដែរ។
នាឱកាសនោះ លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានចង្អុលបង្ហាញដល់កម្លាំងផ្នែកជំនាញ និងតាមបណ្ដាប៉ុស្ដិ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងលើការងារល្បាតពួនស្ទាក់ បង្ការបង្រ្កាបបទល្មើស លួច ឆក់ ប្លន់ ដែលងាយនឹងកើតមានក្នុងភូមិសាស្រ្ត បន្ថែមលើសពីនេះលោកអធិការក៏បានណែនាំឲ្យកងកម្លាំងទាំងអស់ត្រូវចូលរួមការពារថែរក្សាអនាម័យរៀងៗខ្លួន ដោយពាក់ម៉ាស លាងដៃជាមួយអាកុល ឬជែល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានោះលោកអធិការក្រុងតាខ្មៅបានសង្កត់ធ្ងន់ៗថា៖ «កម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ ជាពិសេស ត្រូវផ្តល់ភាពកក់ក្តៅ និងបម្រើប្រជាពលរដ្ឋយើងឱ្យអស់ពីសម្ថតភាព»៕
No comments