ពលករខ្មែរពុលស្លាប់ ៦នាក់ និងកំពុងសង្រ្គោះបន្ទាន់ ជាង១០នាក់ទៀត ដោយសារទឹកក្រូច យកមកលាយជាមួយអាល់កុលផឹក
ពលករខ្មែរពុលស្លាប់ ៦នាក់ និងកំពុងសង្រ្គោះបន្ទាន់ ជាង១០នាក់ទៀត ដោយសារទឹកក្រូច យកមកលាយជាមួយអាល់កុលផឹក
ផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤:១១នាទីបន្ទាយមានជ័យ៖ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ មានពលករខ្មែរ ២២នាក់ ទើបវិលត្រឡប់មកពីប្រទេសថៃ ដាក់ឲ្យសម្រាកធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលក្រុងប៉ោយប៉ែត១ បានពុលស្លាប់៦នាក់ ដោយ៣នាក់ស្លាប់នៅនិងកន្លែងកើតហេតុ និង ៣នាក់ទៀតស្លាប់ពេលដឹកទៅមន្ទីរពេទ្យ និង ១០នាក់ទៀតកំពុងសង្រ្គោះបន្ទាន់។
តាមភពចេញពីកន្លែងកើតហេតុបានឲ្យដឹងថា ពលករទាំង២២នាក់ ជិតបានវិលត្រឡប់ទៅផ្ទះវិញហើយ មិនជាយ៉ាងម៉េចពួកគេបាននាំគ្នាទិញទឹកអូអ៊ិឈិ និងទឹកក្រូច យកមកលាយជាមួយអាល់កុល ហើយនាំគ្នាផឹក រហូតផឹកបានមួយសន្ទុះ ស្រាប់តែមានពលករខ្លះមានអាការក្អួត ចង្អោរ វង្វេងស្មារតី ដេកដួលនៅកន្លែងចត្តាឡីស័ក។
បើទោះបីជាក្រុមគ្រូពេទ្យប្រចាំការនៅកន្លែងចត្តាឡីស័កប្រឹងប្រែងជួយសង្រ្គោះយ៉ាងណាក៏សង្រ្គោះលែងបាន ដោយសារជាតិពុលធាតុផ្សំនៃទឹកអូអ៊ិឈិ និងទឹកក្រូច យកមកលាយជាមួយអាល់កុលខាងលើខ្លាំង៕
No comments