ទីតាំងល្បែងស៊ីសង «ហ្គេមបាញ់ត្រី» ដល់ធំ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ នៅតែបន្តបើកដំណើរការបាន យ៉ាងរលូន_វគ្គ២
ទីតាំងល្បែងស៊ីសង «ហ្គេមបាញ់ត្រី» ដល់ធំ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ នៅតែបន្តបើកដំណើរការបាន យ៉ាងរលូន_វគ្គ២
ផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១:៤០នាទីខេត្តកណ្ដាល៖ ទីតាំងល្បែងស៊ីសង «ហ្គេមបាញ់ត្រី» ដល់ធំ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល នៅតែបន្តបើកដំណើរការបានយ៉ាងរលូន ដោយគ្មានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានណាម្នាក់ ហ៊ានចេញមុខមកបង្ក្រាបឡើយ។
ទាក់ទិនទៅនឹងករណីនេះ ប្រជាពលរដ្ឋជាច្រើន បានលើកឡើងថា៖ ទីតាំងល្បែងស៊ីសង «ហ្គេមបាញ់ត្រី» ដល់ធំនេះ ប្រហែលជាមានខ្សែធំហើយ ទើបអាចបើកដំណើរការបានដោយរលូន។
ចំពោះវត្តមាន ទីតាំងល្បែងស៊ីសងដុះស្លែ ខាងលើនេះ ប្រជាពលរដ្ឋ ជាច្រើន បានរិះគន់ចំៗ ចំពោះសកម្មភាព និងទង្វើ អសមត្ថភាព របស់លោក អេង សុវិចិត្រ អភិបាលស្រុកកោះធំ និងលោក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ ថា៖ល្បែងស៊ីសងខុសច្បាប់ កំពុងតែធ្វើព្យុះធ្វើភ្លៀង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បែរជាមិននាំគ្នាបង្ក្រាប! តើ.ឯណាទៅភូមិឃុំមានសុវត្តិភាព?
ប្រជាពលរដ្ឋបានបន្ថែមទៀតថា៖ សកម្មភាពរបស់ លោក អេង សុវិចិត្រ អភិបាលស្រុកកោះធំ ហើយលោក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព ទាំង៧ចំណុច ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខថ្នាក់នាំ។
ប្រជាពលរដ្ឋ ជាច្រើន ស្នើសុំដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមមេត្តាចាត់វិធានការបង្ក្រាបបទល្មើស ល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។
ក្រុមការងារសារព័ត៌មានយើង និងរងចាំការឆ្លើយតបបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
No comments