មេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ និងក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនបុរសពិការបាត់បងកម្លាំងពលកម្ម
មេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ និងក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនបុរសពិការបាត់បងកម្លាំងពលកម្ម
ខេត្តស្វាយរៀង៖ លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ និង ក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជា ថវិកា និងគ្រឿងឧបភោគបរិភោគ តាមសំណើសុំ ជូនបុរសពិការបាត់បងកម្លាំងពលកម្ម ឈ្មោះ ប៊ី រិន និង ភរិយា បុត្រា រស់នៅ ភូមិថ្លុកព្រីង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។
ពិធីប្រគល់អំណោយនេះ មានការចូលពី លោក ប៉ែន សាមិត្ត មេភូមិថ្លុកព្រីង និងក្រុមការងារសមាគមគឺ៖
-ឯកឧត្តម ថាំង ប៊ុនសុង អនុប្រធាន
-លោកជំទាវ ហោ ណាវីន ភរិយា ឯកឧត្តមឧត្តមសេនីយ៍ទោ ងួន ពិសិដ្ឋ
-លោក សុន ជឿន អគ្គនាយកក្រុមហ៊ុន ជឿនតុលា រៀលអេស្ទេត
-លោក ធី ចឹកវ៉ា
-លោក សួន គឹមសាន
-លោក សំ កញ្ញា
-លោក កែវ ពៅ
-លោក ចាន់ សឿន
*អំណោយដែលបានចែកជូនមាន៖
-ថវិកា ៥១០,០០០ម៉ឺនរៀល
-មី១កេស
-ត្រីខ១យួរ
-ទឹកត្រី និងទឹកស៊ីអីវ ៣យួរ
-ទឹកផ្លែឈើ១កេស
-ប៊ីចេង ស្កស អំបិល ខ្ទឹម៤គីឡូ
-ប្រេងកូឡា
*លោកមេភូមិថ្លុកព្រីង ទទួលការឧបត្ថម្ភថវិកា ៥០,០០០រៀល ផងដែរ។
ក្រៅពីសំណេះសំណាល សួរសុខទុក្ខ លោកស្រីមេធាវី តាំង ស៊ីនហុង បានជម្រាបពីសកម្មភាពចម្បងៗ និង ទិសដៅសំខាន់របស់ សមាគមខ្មែរអភិវឌ្ឍន៍ គឺចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំប្រទេសកម្ពុជាដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោកស្រីមេធាវីបានបញ្ជាក់ថា អំណោយដែលបាននាំយកមកចែកជូននាពេលនេះ ក៏ដូចជាកន្លងមក គឺបានពីការបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់លោកស្រី និងមិត្តភក្តិ សប្បុរសជន ដែលគាំទ្រសកម្មភាពរបស់សមាគម និងក្រុមការងាដែលបានចុះមកផ្ទាល់ពេលនេះ បែប ខ្ម្មែរជួយខ្មែរ។
ទន្ទឹមនោះ លោកស្រីមេធាវី តាំង ស៊ីនហុង បានណែនាំឲ្យប្អូន ថែរក្សាសុខភាព អនាម័យ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចូលរួមថែរក្សា ការពារសន្តិភាព និងសូមជូនពរឲ្យ ប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្អូនប្រុស និងលោកមេភូមិ បានសម្តែងក្តីសប្បាយរីករាយ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកស្រីមេធាវី និង សប្បុរសជន ដែលបានចំណាយពេល និងធនធានផ្ទាល់ខ្លួន មកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក និង សូមជូនពរ ឱ្យជួបតែ សេចក្តីសុខ ចម្រើន និង ប្រកបដោយ ព្រះពុទ្ធពរ គឺ អាយុ វណ្ណៈ សុខៈ ពលៈ។
សូមបញ្ជាក់ថា បន្ទាប់ពីឃើញ លោក ប៊ី រិន ធ្លាក់ខ្លួនពិការបាត់បងពលកម្ម ទើប លោកជំទាវ ហ៊ុន ម៉ាណា បានឧបត្ថម្ភ ផ្ទះថ្មទេវតា១ខ្នង ជូនគ្រួសារគាត់ និង បានឧបត្ថម្ភអំណោយជាច្រើនផងដែរ៕
No comments