ទីតាំងល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅសង្កាត់ចោមចៅ២ កំពុងតែលួចលាក់ បើកលេងយ៉ាងសប្បាយ សូមសមត្ថកិច្ចមូលដ្ឋានជួយបោសសំអាតផង_វគ្គ១
ទីតាំងល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅសង្កាត់ចោមចៅ២ កំពុងតែលួចលាក់ បើកលេងយ៉ាងសប្បាយ សូមសមត្ថកិច្ចមូលដ្ឋានជួយបោសសំអាតផង_វគ្គ១
ផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨:២៧នាទីភ្នំពេញ៖ ទីតាំងលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយ» មួយកន្លែងស្ថិតនៅក្នុងបូរី រីណៃអី ភូមិព្រៃកំបត់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កំពុងតែប្រមូលផ្ដុំជនញៀនល្បែងគ្រប់មជ្ឈដ្ឋាន មកលេងល្បែងភ្នាល់ ពេញមូលដ្ឋាន ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនទាន់ដឹង។
តាមការលើកឡើង ពីសំណាក់ម្ចាស់ទីតាំងបានឲ្យដឹងថា៖ «ខ្លួនទើបតែដូរទីតាំងពីបូរីសន្តិភាព២ មកបើកលេងនៅចំណុចនេះបាន៥ថ្ងៃ ដោយមានអ្នកភ្នាល់ត្រឹមតែមួយគូរ ២០មុឺនរៀល ដល់៤០មុឺនរៀល នឹងលួចលាក់លេងមិនឲ្យមានសមត្ថកិច្ចណាម្នាក់ដឹងឡើយ»។
យោងតាមប្រភពពីប្រជាពលរដ្ឋ បានបង្ហើបប្រាប់ថា៖ «ទីតាំងខាងលើនេះ លួចលាក់បើកដំណើរការចំនួន១០ថ្ងៃមកហើយ និងមានការលួចលាក់ភ្នាល់ក្នុងមួយគូរៗ ចាប់ពី២លានរៀល ដល់៤លានរៀល ឬអាចលើសពីនឹងតាមគូរល្អ»។
ប្រភពដដែល បន្ថែមទៀតថា៖ «ទីតាំងខាងលើនេះគឺដូរ ពីបូរីសន្តិភាព២ មក ព្រោះទីតាំងចាស់ស្ថិតនៅក្នុងបូរីសន្តិភាព២ មិនអំណោយផល ទើបដូរមកទីតាំងចំណុចនេះ»។
គួររំលឹកដែរថា៖ កន្លងមកលោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ២ តែងតែគោរពនូវបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដោយចុះបង្ក្រាបរាល់បទល្មើស និងមានស្នាដៃជាច្រើន ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ! ប៉ុន្តែនៅមានបុគ្គលខិលខូចមួយចំនួន នៅតែបន្តលួចលាក់បង្កើតបទល្មើសក្នុងមូលដ្ឋាន ដែលជាហេតុនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ប្រជាពលរដ្ឋ ជាច្រើន ស្នើសុំដល់លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សូមមេត្តាចេញបទបញ្ជាដល់លោក សាន ប៉ែត នាយប៉ុស្តិ៍សង្កាត់ចោមចៅ២ ចុះបង្ក្រាបទប់ស្កាត់ ទីតាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕ សូមអរគុណ! ដោយ៖ អក្សរ ន៚
No comments