រដ្ឋបាលពោធិ៍សែនជ័យ បាននាំយកគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន៣០០គ្រួសារ ដែលជួបបញ្ហាជីវភាពខ្វះខាត
រដ្ឋបាលពោធិ៍សែនជ័យ បាននាំយកគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន៣០០គ្រួសារ ដែលជួបបញ្ហាជីវភាពខ្វះខាត
ភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ចោមចៅទី១ ទី២ និងចោមចៅទី៣ នាំយកគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៣០០គ្រួសារ កំពុងជួបបញ្ហាជីវភាពខ្វះខាត នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នាបរិវេណវត្តកំពែង។
គ្រឿងឧបភោគបរិភោគមាន៖ អង្ក មី ត្រីខ ទឹកត្រី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន តាមរយៈឯកឧត្ដមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕
No comments