គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សាហាវណាស់..! មន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែងម្នាក់ត្រូវបាន ឃាតករកាប់៧កាំបិត រួចប្លន់យកទ្រព្យសម្បត្តិ គេចខ្លួនបាត់ស្រមោល

    សាហាវណាស់..! មន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែងម្នាក់ត្រូវបាន ឃាតករកាប់៧កាំបិត រួចប្លន់យកទ្រព្យសម្បត្តិ គេចខ្លួនបាត់ស្រមោល

    ខេត្តពោធិ៍សាត់៖ មន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង ខេត្តពោធិ៍សាត់ម្នាក់ ត្រូវបានឃាតកប្លន់សម្លាប់ដោយកាប់៧កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចយកសម្ភារមួយចំនួនធំ គេចខ្លួនបាត់ស្រមោល ករណីនេះត្រូវបានគេសង្ស័យថា អាចជារឿងគំនុំ។

    ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨ និង៣១យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកវាលវែង នៅចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

    ប្រភពពីសមត្ថកិច្ចជំនាញ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង វិសាល អាយុ៥២ឆ្នាំ មុខរបរមន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង មានទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

    សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ចំនួន៧កាំបិត បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង គឺក្នុងបន្ទប់លើគ្រែ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។

    ប្រភពបានបន្តថា សម្ភារដែលបាត់បង់រួមមាន៖ ម៉ូតូឌ្រីម ស៊េរី២០១៩ ព័ណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ពោធិ៍សាត់ 1I.9761, ទូរស័ព្ទដៃអាយហ្វូន ០៣គ្រឿង និងចិញ្ចៀនពេជ្រ០១វង់។

    បច្ចុប្បន្នសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ បាននិងកំពុងធ្វើកោសល្យវិច្ច័យលើសាកសព ដើម្បីស្វែងរកមុខជនសង្ស័យ បន្តសំណុំរឿងចាត់ការតាមនីតិវិធី។ ចំពោះសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ