គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមឡាន ម្ចាស់ដេប៉ូខ្សាច់ ថ្ម គ្រួស ល្មើសច្បាប់ និងអំពាវនាវឱ្យគោរពច្បាប់ទាំងអស់គ្នា

    ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមឡាន ម្ចាស់ដេប៉ូខ្សាច់ ថ្ម គ្រួស ល្មើសច្បាប់ និងអំពាវនាវឱ្យគោរពច្បាប់ទាំងអស់គ្នា

    ខេត្តកណ្ដាល៖ ដោយមើលឃើញពីការកកស្ទះចរាចរណ៍ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានចុះពិនិត្យការធ្វើចរាចរណ៍ និងពិនិត្យស្ថានភាពផ្លូវជាតិលេខ21B ចាប់ពីផ្លូវជាតិលេខ2 ត្រង់ចំណុចស្តុបស្ពានព្រែកហូរ រហូតដល់រង្វង់មូលស្ពានព្រែកសំរោង។

    នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើដល់មន្ត្រីជំនាញ ត្រូវចុះសិក្សាដើម្បីធ្វើការពង្រីក និងជួសជុលឡើងវិញនូវកំណាត់ផ្លូវជាតិលេខ21Bនេះ ធ្វើយ៉ាងណាដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសនូវការកកស្ទះផងដែរ។

    សូមបញ្ជាក់ផងដែរថា ត្រង់កំណាត់ផ្លូវជាតិលេខ 21Bនេះ មានប្រវែង ៣គីឡូម៉ែត្រ ទទឹង ១១ម៉ែត្រ ដែលជាផ្លូវមួយមានសារៈសំខាន់ ក្នុងការដឹកទំនិញឆ្លងកាត់វាងក្រុងផងដែរ។

    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា ក្រសួងនឹងធ្វើការស្ថាបនាកំណាត់ផ្លូវជាតិលេខ21B គឺផ្លូវលេខ115 ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ ស្ពានព្រែកហូរ ទល់នឹងរង្វង់មូលនាគ ស្ពានព្រែកសំរោង ក្រុងតាខ្មៅដែលមានប្រវែងប្រមាណជា៣គីឡូម៉ែត្រ ឱ្យបានល្អរឹងមាំស្របតាមស្តង់ដា ក្រោយរងការខូចខាតដោយសារឡានដឹកខ្សាច់កិនកម្ទេចជារៀងរាល់ថ្ងៃ។

    ជាមួយគ្នានោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា «ឯកឧត្ដមនឹងបន្តចុះពិនិត្យស្ថានភាពផ្លូវនេះ ដើម្បីសិក្សាមើលទៅលើការស្ថាបនា មានគម្រោងពង្រីកផ្លូវនេះឱ្យធំទូលាយ សិក្សាពីផលប៉ះពាល់ដំណោះស្រាយផ្សេងៗ ធ្វើយ៉ាងណាដើម្បីធ្វើផ្លូវមួយខ្សែនេះឱ្យបានធំទូលាយស្អាត រឹងមាំ ស្របតាមស្តង់ដា»។

    ជាមួយគ្នានេះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងកោតសរសើរពីការអភិវឌ្ឍនៅមូលដ្ឋានក្រុងតាខ្មៅផងដែរ ដែលចាំបាច់ត្រូវការខ្សាច់ ថ្ម គ្រួសជាដើម ហើយណែនាំឱ្យមានការដឹកត្រូវគោរពតាមបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ ដើម្បីរួមគ្នាបញ្ចៀសការបំផ្លាញផ្លូវ និងបំផ្លាញបរិស្ថានជាដើម។

    ប៉ុន្តែក្នុងគ្រានោះឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមឡាន ម្ចាស់ដេប៉ូខ្សាច់ ថ្ម គ្រួស ដែលល្មើសច្បាប់ និងបន្តអំពាវនាវឱ្យចូលរួមគោរពច្បាប់ ពិសេសចៀសផុតពីការដឹកលើសទម្ងន់ ដឹកមិនគ្រប ខ្សាច់ហូរប្រឡាក់ថ្នល់ ដែលជាហេតុនាំឱ្យកើតបញ្ហាជារឿយៗ។

    សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា អភិបាលរងខេត្តកណ្ដាល លោក ណុប ដារ៉ា បានធ្វើការកោះហៅម្ចាស់ដេប៉ូខ្សាច់ចំនួន២២ដេប៉ូ ប្រជុំនៅសាលាខេត្ត ដោយបានព្រមានពួកគាត់ឱ្យគោរពតាមច្បាប់ឱ្យបានល្អ និងព្រមានពីវិធានការផ្លូវច្បាប់ ព្រមទាំងបានកំណត់ឱ្យម្ចាស់ដេប៉ូទាំងអស់ត្រូវជួយចេញថ្លៃជួសជុលផ្លូវលេខ១១៥នេះ និងស្ដារប្រព័ន្ធលូប្របតាមផ្លូវនេះ៧០% នៃតម្លៃសរុប៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ