ជនឆបោកម្នាក់ ដែលតាំងខ្លួនជាសេដ្ឋី ចែកលុយដល់ពលរដ្ឋខ្មែរ មួយថ្ងៃចំណាយ ៥លានដូល្លា ពេលត្រូវបានសមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់ខ្លួនបានហើយ!
ជនឆបោកម្នាក់ ដែលតាំងខ្លួនជាសេដ្ឋី ចែកលុយដល់ពលរដ្ឋខ្មែរ មួយថ្ងៃចំណាយ ៥លានដូល្លា ពេលត្រូវបានសមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់ខ្លួនបានហើយ!
ស្ទឹងត្រែង៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួន ជនឆបោកម្នាក់ ដែលតាំងខ្លួនជាសេដ្ឋី ចែកលុយដូល្លារខ្មោច ដល់ពលរដ្ឋខ្មែរតាមបណ្តាញសង្គមហ្វេសប៊ុក។
ក្នុងកិច្ចប្រតិបត្តិការ ក្រោមការចង្អុលណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលខេត្តស្ទឹងត្រែង សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ កុង សីលា នៅភូមិស្រែឬស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលប្រព្រឹត្តអំពើឆរបោកតាមអនឡាញ(online) ដោយប្រើប្រាស់គណនីយហ្វេសបុកឈ្មោះ Hwe Kmn និងបានធ្វើការ Live ចែកលុយចែកមាសជាច្រើន ។
បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសផងដែរថា ប្រសិនជាបងប្អូនណាដែលត្រូវបានជនខាងលើដែលមានហ្វេសប៊ុកឈ្មោះ Hwe Kmn នេះបោកប្រាស់នោះ សូមទំនាក់ទំនងមកផេកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឬទូរស័ព្ទមកផ្ទាល់តាមរយៈលេខ
👉 088 52 82 999
👉 031 22 72 777
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជួយស៊ែ (share) ឲ្យបានច្រើនដើម្បីឲ្យបងប្អូនដែលរងការបោកប្រាស់ បានមកដាក់ពាក្យបណ្តឹងដោយផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទខាងលើ ។
No comments