សំណង់សាងសង់តូបជាច្រើនកំពុងខុសច្បាប់ប្រជាពលរដ្ឋជាច្រើនស្នើសុំរដ្ឋបាលក្រុងប៉ោយប៉ែតសូមចាត់មន្ត្រីជំនាញចុះពិនិត្យផង!!
សំណង់សាងសង់តូបជាច្រើនកំពុងខុសច្បាប់ប្រជាពលរដ្ឋជាច្រើនស្នើសុំរដ្ឋបាលក្រុងប៉ោយប៉ែតសូមចាត់មន្ត្រីជំនាញចុះពិនិត្យផង!!
ខេត្តបន្ទាយមានជ័យ៖ តូបផ្សារជាច្រើនតូបនៅបណ្តោយផ្លូវផ្សារត្រី កំពុងតែសាងសង់សំណង់រំលោភផ្លូវសាធារណៈរបស់រដ្ឋបណ្ដាលមានការកក់ស្ទះទីតាំងមួយកន្លែងនេះស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ចាត់មន្ត្រីជំនាញចុះពិនិត្យផង។
ប្រជាពលរដ្ឋនិងមហាជនជាច្រើនសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែតគួរតែមានចំណាត់ការចំពោះម្ចាស់សំណង់សង់កំពុងរំលោភផ្លូវសាធារណៈរបស់រដ្ឋ និងធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវបង្កមានការកកស្ទះជាប្រចាំ ដោយសារតែម្ចាស់អាជីវកម្មមួយនេះសង់តូបរំលោភយកផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិរបស់ខ្លួនដើម្បីប្រយោជន៍ ដោយមិនខ្លាចញញើតពីអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានបន្តិចសោះឡើយ។
ប្រជាពលរដ្ឋនិងមហាជនបានធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវផ្សារត្រីកំពុងតែត្អូញត្អែលនិងរិះគន់ដល់អាជ្ញាធរក្រុងប៉ោយប៉ែតគ្មានចំណាត់ការចំពោះម្ចាស់សំណង់កំពុងសាងសង់ខុសច្បាប់រំលោភយកដីសាធារណៈរបស់រដ្ឋដើម្បីធ្វើជាប្រយោជន៍មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារការលក់ដូរ ខ្វះសណ្តាប់ធ្នាប់ ដោយមានរថយន្ត រឺម៉ក ចតលើផ្លូវទាំងសងខាង និង លក់បោះដុំ បន្លែត្រីសាច់លើផ្លូវថ្នល់សារធារណៈ យ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនទាន់ចាត់វិធានការចំពោះម្ចាស់សំណង់មួយនេះបណ្តាលឲ្យមានការកកស្ទះចរាចរណ៍តាមផ្លូវយ៉ាងធ្ងន់ធ្ងរ។
សំណង់សាងសង់ជាច្រើនតូបសម្រាប់ជួលអាជីវករលក់ដូរមិនខ្លាចផលប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរជាប្រចាំម្ចាស់អាជីវកម្មមួយនេះមិនខ្វល់ពីសុវត្ថិភាពប្រជាពលរដ្ឋឡើយ។សំណង់កំពុងសាងសង់តូបជាច្រើនមួយកន្លែងនេះដែលសាងសង់ គ្មានច្បាប់អនុញាត កំពុងលួចសង់យ៉ាងគគ្រឹកគ គ្រេងបែរជាជាអាជ្ញានៅក្នុងមូលដ្ឋានហាក់បីដូចជាមិនដឹងរឿងសោះតែ។
ប្រជាពលរដ្ឋនិងមហាជនជាច្រើនស្នើរសុំដល់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត គួរតែមានចំណាត់ការចាត់មន្ត្រីជំនាញចុះពិនិត្យសំណង់កំពុងសាងសង់ខុសច្បាប់រំលោភយកដីផ្លូវសាធារណៈរដ្ឋ ដែលម្ចាស់អាជីវកម្មមួយនេះកំពុងសាងសង់ ដោយគ្មានការញញើតចំពោះការអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែតសូម្បីតែបន្តិចសោះឡើយ។
ប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មេត្តាជួយចាត់វិធានការលើសំណង់កំពុងសាងសងខុសច្បាប់មួយនេះឲ្យមានប្រសិទ្ធភាព និងមិនគួរណាទុកឲ្យសង់រំលោភដីរបស់រដ្ឋ បែបនេះឡើយ បើដូច្នេះមែនច្បាប់គ្មានប្រសិទ្ធភាព សម្រាប់អ្នកអនុវត្តនោះទេ។
ប្រជាពលរដ្ឋនិងមហាជនសង្ឃឹមថាសំណង់សាងសង់ខុសច្បាប់មួយនេះកំពុងតែរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននិងមានការអនុវត្តវត្តនឹងការហាមឃាត់បានចាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ពីលោកអភិបាលក្រុងប៉ោយប៉ែតនិងឯកឧត្តមបានខេត្តបន្ទាយមានជ័យបានជាក់ជាមិនខាន៕
[ទំនាក់ទំនងការិយាល័យនិពន្ធ៖ 098906664]
No comments