សង្វៀនជល់មាន់ និងអាប៉ោង កំពុងបេីកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ដោយមិនខ្លាចញញើតច្បាប់បន្តិចសោះ ចាំមើលអាជ្ញាធរមានសមត្ថកិច្ច មានវិធានការបែបណា
សង្វៀនជល់មាន់ និងអាប៉ោង កំពុងបេីកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ដោយមិនខ្លាចញញើតច្បាប់បន្តិចសោះ ចាំមើលអាជ្ញាធរមានសមត្ថកិច្ច មានវិធានការបែបណា
ផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៧:៤៣នាទីខេត្តត្បូងឃ្មុំ៖ សង្វៀនជល់មាន់ និងអាប៉ោង ដែលជ្រកកោនក្រោមម្លប់កាស៊ីណូ គ្មានយីហោ ស្ថិតនៅក្នុងមូលដ្ឋានឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងតែបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចញញើតច្បាប់បន្តិចសោះ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា៖ កាស៊ីណូខាងលើនេះ បើកដំណើរការ ទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ជាពិសេសសម្បូរដោយប្រជាជនខ្មែរ ចូលទៅលេងយ៉ាងអនាធិបតេយ្យ ដោយមានការភ្នាល់ប្រាក់រាប់ពាន់លានរៀល។
ប្រជាពលរដ្ឋជាច្រើនស្មើសុំដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមមេត្តាចាត់មន្ត្រីជំនាញក្រោមឪវាទ ចុះបង្ក្រាបទប់ស្កាត់ទីតាំងល្បែងស៊ីសងខាងលើនេះផងទាន៕
No comments