អភិបាលខេត្តបន្ទាយមានជ័យ ចុះជួបសួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកថ្មពួក
អភិបាលខេត្តបន្ទាយមានជ័យ ចុះជួបសួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកថ្មពួក
ផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧:២២នាទីបន្ទាយមានជ័យ៖ រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលកងកម្លាំង អាជ្ញាធរមូលដ្ឋាន សហការគ្នា ចូលរួមជួយធ្វើផ្ទះឡើងវិជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ នៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងបានផ្តល់អំណោយសង្ក័សី ជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនគ្រួសាររងគ្រោះ ៣១គ្រួសារ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តបានផ្តល់ថវិកាឧបត្ថម្ភកងកម្លាំងជួយធ្វើផ្ទះមាន នគរបាល និងកម្លាំងយោធា ក្នុង១អង្គភាព ៤០មុឺនរៀលផងដែរ។
ឱកាសសាកសួរសុខទុក្ខនេះឯកឧត្តម បានចូលរួមសោកស្តាយចំពោះគ្រួសារដែលបានរងផលប៉ះពាល់ទាំងអស់ ដោយពេលនេះមិនទាន់បានឆ្លើយតបភ្លាមទាំងអស់ពិតមែន សាខានិងធ្វើការឆ្លើយតបនៅពេលក្រោយ ហើយសូមផ្តាំផ្ញើដល់បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលមានភ្លៀងធ្លាក់ តែងនាំមកនូវខ្យល់មកជាមួយផងដែរ៕
No comments