ប្រជាពលរដ្ឋ និងកុមារចំនួន ១៩០នាក់ ដែលត្រឡប់មកពីប្រទេសថៃ ត្រូវបានសមត្ថកិច្ចធ្វើការណែនាំ និងប្រគល់ជូនដល់ក្រុមគ្រូពេទ្យ
ប្រជាពលរដ្ឋ និងកុមារចំនួន ១៩០នាក់ ដែលត្រឡប់មកពីប្រទេសថៃ ត្រូវបានសមត្ថកិច្ចធ្វើការណែនាំ និងប្រគល់ជូនដល់ក្រុមគ្រូពេទ្យ
ផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១២:៣៩នាទីបន្ទាយមានជ័យ៖ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៦និង៤០នាទី ប្រជាពលរដ្ឋ ដែលមានកុមារតូចៗ សរុបចំនួន១៩០នាក់ បានវិលមកពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជាវិញ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំណែនាំស្ដីពីការទប់ស្កាត់នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
ប្រជាពលរដ្ឋ ចំនួន១៩០នាក់ ក្នុងនោះមានស្រី ៨០នាក់ និងកុមារ ចំនួន៣៣នាក់ ដោយបានឆ្លងកាត់តាមភូមិសាស្រ្តប៉ុស្តិ៍ចំបក់ ហើយពួកគាត់មានទីលំនៅក្នុងខេត្ដចំនួន០៦ ផ្សេងគ្នា គឺ៖ ទី១. ខេត្តបន្ទាយមានជ័យ ៣៨នាក់, ទី២.ខេត្តបាត់ដំបង ០៧នាក់, ទី៣.ខេត្តសៀមរាប ១២៨នាក់, ទី៤.ខេត្តកំពង់ធំ ០២នាក់, ទី៥.ខេត្តកំពង់ចាម ០៧នាក់ និងទី៦.ខេត្តឧត្ដមានជ័យ ០៨នាក់។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា៖ បន្ទាប់ពីធ្វើការណែនាំអប់រំស្ដីពីការទប់ស្កាត់នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩រួចមក កម្លាំងប៉ុស្ដិ៍ចំបក់ចំនួន០៣នាក់ ដឹកនាំដោយលោក រស់ វណ្ឌី នាយតងប៉ុស្តិ៍ សហការជាមួយគ្រូពេទ្យមន្ទីរពេទ្យបង្អែកម៉ាឡៃសន្ដិភាព កម្លាំងផ្នែកសឹករងស្រុកម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង បានប្រគល់ពួកគាត់ជូនគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩៕
No comments