គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ពលរដ្ឋជាច្រេីនកុះករអញ្ជើញនាំគ្នាទៅលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រកបដោយភាពរីករាយ

    ពលរដ្ឋជាច្រេីនកុះករអញ្ជើញនាំគ្នាទៅលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រកបដោយភាពរីករាយ

    ភ្នំពេញ៖ បើទោះបីមិនចេញទៅកម្សាន្តនៅតាមបណ្តាខេត្ត ឬមិនមានស្រុកកំណើតតាមបណ្តាខេត្ត ដើម្បីទៅសម្រាកលំហែក្នុងឱកាសបុណ្យចូលឆ្នាំថ្មីយ៉ាងណាក្តី តែអ្នករាជធានីភ្នំពេញ នៅតែអាចជួបលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅសង្ក្រាន្តវត្តភ្នំ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ។

    ដើម្បីផ្តល់ភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំសង្ក្រាន្តវត្តភ្នំ ទីតាំងបូជនីយដ្ឋានប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយមានរៀបចំការប្រគំតន្ត្រីសម្រាប់រាំលេងកម្សាន្ត ការលេងល្បែងប្រជាប្រិយនានា ព្រមទាំងមានការតាំងពិព័រណ៍ផលិតផលមួយចំនួនផងដែរ។

    នៅថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ គ្រាន់តែទ្វារសង្ក្រាន្តបើកភ្លាម គេបានសង្កេតឃើញប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញយ៉ាងច្រើនកុះករទៅលេងកម្សាន្ត។

    ប្រជាពលរដ្ឋដែលបានទៅលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ខ្លះបាននាំក្រុមគ្រួសាររាំលេង និងខ្លះទៀតចូលរួមលេងល្បែងប្រជាប្រិយនានារបស់ខ្មែរប្រកបដោយក្តីសោមនស្សរីករាយជាពន់ពេក។ ប្រជាពលរដ្ឋខ្មែរទាំងអ្នកនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានខកខានការជួបជុំលេងកម្សាន្តក្នុងពិធីជាប្រពៃណីខ្មែរនេះអស់រយៈពេលពីរឆ្នាំមកហើយដោយសារការរាតត្បាតជំងឺកូវីដ១៩។ ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនាឆ្នាំនេះ ប្រជាពលរដ្ឋដែលចូលរួមលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ មានចំនួនច្រើនកុះករដោយមានការប៉ាន់ស្មានថា មានចំនួនរហូតដល់ទៅរាប់ពាន់នាក់។ អ្វីដែលកត់សម្គាល់ថែមទៀតនោះ តាមរយៈស្នាមញញឹមដ៏ពព្រាយលើផ្ទៃមុខបានបង្ហាញថា ប្រជាពលរដ្ឋពិតជារីករាយខ្លាំងណាស់ជាមួយការបានលេងកម្សាន្តឡើងក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ។

    ក្រៅតែពីការលេងល្បែងប្រជាប្រិយផ្សេងៗហើយនោះ នៅខាងក្រៅបរិវេណសង្ក្រាន្ត គេក៏បានឃើញប្រជាពលរដ្ឋមួយចំនួនលេងបាញ់ទឹកជាមួយទិដ្ឋភាពដ៏សែនរីករាយផងដែរ។ រហូតដល់ពេលរាត្រីប្រជាពលរដ្ឋនៅតែបន្តដើរលេង និងរាំលេងកម្សាន្តនៅក្នុងបរិវេណសង្ក្រាន្តវត្តភ្នំ។

    ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ គេបានសង្កេតឃើញថា កម្លាំងសមត្ថកិច្ច សន្តិសុខ និងអាជ្ញាធរក្នុងខណ្ឌដូនពេញ ក៏ត្រូវបានដាក់ពង្រាយ ដើម្បីគ្រប់គ្រងនៅបរិវេណនោះ។ តែទោះជាយ៉ាងណាពេញមួយថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ នៅសង្ក្រាន្តវត្តភ្នំ មិនមានបាតុភាពណាមួយកើតឡើងរំខានដល់ការលេងសប្បាយរបស់ប្រជាពលរដ្ឋនោះឡើយ។

    ការជួបជុំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនាឆ្នាំនេះ នឹងមិនអាចធ្វើទៅបាននោះឡើយ ប្រសិនបើជំងឺកូវីដ១៩នៅបន្តរាតត្បាត។ តែជាក្តីអំណរជាពន់ពេកដែលជំងឺឆ្លងតាមផ្លូវដង្ហើមមួយនេះ ត្រូវបានថមថយទៅវិញ បន្ទាប់ពីការប្រយុទ្ធប្រឆាំងដ៏ស្វិតស្វាញរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ជាពិសេសការដាក់ចេញប្រតិបត្តិការក្តៅលើការងារចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ។

    ប្រជាពលរដ្ឋ បានសម្តែងការដឹងគុណ និងអរគុណជាអនេកចំពោះកិច្ចប្រឺងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងសេនាធិការទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ការពារអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេស ហើយទីបំផុតធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋមានប្រក្រតីភាពឡើងវិញ ព្រមទាំងអាចការប្រារព្ធពិធីជួបជុំជាប្រពៃណីខ្មែរដ៏យូរលង់ឡើងវិញបាន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ