មេបនល្បែងប្រចាំខណ្ឌមានជ័យ ដែលធ្លាប់ធ្វើព្យុះភ្លៀង និងបង្កភាពអសន្តិសុខ ជារើយៗក្នុងមូលដ្ឋាន ពេលនេះត្រូវបានសមត្ថកិច្ចចុះធ្វើកិច្ចសន្យា
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbuaOs6g9m7Uv9fO0PgzPd581jwvQ9aCZvBuSRhK4jBl6YN_xNFtySiQjwloARP1MdbLW2atK7nOQBIiwJuKrlaT-Haa288xMxDRnHWsqe1v_dlVsSXyCbU6gwx35s2QEqqCKeKP7PHAEOUt2FpNlOyXgkOFkseYBfpoGvJO-xBkd8DmRWDrcCSYqB/s1600/Polish_20220501_112007308.jpg)
មេបនល្បែងប្រចាំខណ្ឌមានជ័យ ដែលធ្លាប់ធ្វើព្យុះភ្លៀង និងបង្កភាពអសន្តិសុខ ជារើយៗក្នុងមូលដ្ឋាន ពេលនេះត្រូវបានសមត្ថកិច្ចចុះធ្វើកិច្ចសន្យា
ភ្នំពេញ៖ មេបនល្បែងដុះស្លែប្រចាំខណ្ឌមានជ័យ ឈ្មោះ ជា វាសនា ហៅឆើត ដែលធ្លាប់តែធ្វើព្យុះភ្លៀង និងបង្កឲ្យមានភាពអសន្តិសុខ ជារើយៗក្នុងមូលដ្ឋាន ម្ដងហើយម្ដងទៀត ពេលនេះសមត្ថកិច្ចសម្រេចចុះធ្វើកិច្ចសន្យាអប់រំ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ម្សិលមិញ។
តាមការបំភ្លឺព័ត៌មានរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា៖ សមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ឈ្មោះ ជា វាសនា ហៅឆើត មិនឲ្យមានលួចបេីកលេងល្បែងស៊ីសងក្នុងទីតាំងនេះទៀតឡេីយ បើសិនក្នុងករណីម្ចាស់ទីតាំងមិនគោរពតាមកិច្ចសន្យា កម្លាំងសមត្ថកិច្ចនិងធ្វើការបង្រ្កាប ហើយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
គួរបញ្ជាក់ថា៖ កន្លងមកមេបនល្បែងប្រចាំខណ្ឌមានជ័យ ឈ្មោះ ជា វាសនា ហៅឆើត រូបនេះ តែងតែប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ និងបង្កឱ្យមានភាពអសន្តិសុខ ម្ដងហើយម្ដងទៀត រហូតមានករណីហិង្សាបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃផងដែរ។
ហើយថ្មីៗនេះ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ មេបនល្បែងរូបនេះបានប្រមូលផ្ដុំបក្សពួកជាច្រើនមកលេងល្បែងភ្នាល់ រហូតបង្កើតឲ្យមានករណីជេរប្រមាថគ្នា បម្រុងប្រើហិង្សាវាយដំច្រំធាក់ពីសំណាក់បក្សពួករបស់មេបនល្បែង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc78TYZtJy7le80LGJnKCJxzADMuRxrTDjh9RAkNcMKxb6oet6CT-VAhq1hrnQ-nXH9doNCG-Yas0wqOMemWt2Fvrk19wDcwwMKeJ4REt0J60b3ZQgxgQgXJ_MAtmiBXRbT8ylHVSvh5XvehMyv2K6zZbTt3rC-lFvaBrTY4_YwIU1wRNG44amOB97/s1600/IMG_20220326_222022_769.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4tjaLFlS1EN_1ELxWcZ4IogtaMsH6fwsnZ0DNdFOEHH4pCJoC4tLhUPb5sCPqb7XIhZnkq_wBCnk-JxftyVrsGaZCHbYZ_bw99P7DIjdrUZpR_dKdsBA8vqSoKPkf44A6jGoUV0wHfxb9D9EzK56ZkqfG8eu1bz-EAGWuRfDRhidb3VgetpFStbXy/s1600/Screenshot_20220429-192723_Facebook.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF-jHr10qAdoc2s0gJoaZSP7v1fsj9HMiMXCjL48SSkXUH044PDQPI60f1f7zl9TtYI_V286fOnm3x775kkHlI2tP4J02YapnrxUJOKYe0OqCFuHdUD-dpRQALNXk6IK_xVP5UwVdkdpkDxVxcmZr3JkxHI4JTVOrFxHQQNQ9QbjM87aZYRdtmo6KP/s1600/Screenshot_20220429-192726_Facebook.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD8DD0NNnai2GtEPInVBKAfyIIowhB5gLvgIYjXjIg9A5ewCuXdm6L2IX6gpL2XaF8_28pIalnoXGTFdh7jvbtn5aU1tCD5VfUn2-MvxbhCGZNOnf-5zWv6p2bIwTY3HMhoCP2uBFLqd_-Z6R53xfFeshBTSMmK6RgQq95ShbEdyTzfCuM8T-yRdbB/s1600/Screenshot_20220429-192731_Facebook.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilzkUG6r3z1G6B7Ksxvwxy_Zbjd4aJF9tTUIThpX8chUnKsLRdY_jRk12inZKkViSSkP6ieL8e-ReMkP9HgmZdSnTM21itHjvFtgmd3XhGxy8M9i5wEcultN8BAxtll26UrSkgyfFcCup7ICH4othPyREpKBOb2m3sCOehINb3oGba1IhVGflCHa0z/s1600/IMG_20220430_170742.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL7hgj5ineK9G6oR_ET3Mx9zJdLs_ak01qdIdw20lZ4IzTJb6g84u4hgAmlhxEowLpu6IOVJee1J8uafdlVdkq0DCtGxsRxy50g_6Ua1aEH2TQaEGE-kcXiUFXqbMkLNsBnZ-g7-EGvocyx5BX2vysBOhiJBzDwKZr8D-PRvKYAHxLbQjQOg2tybSr/s1600/IMG_20220430_170753.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbSAE7XZpsXSdMPeVA48SEPXQeTG5DzlGizZ8AAti6_A5amc9mIrI-GN8-2EfXKrNP3BacfhgtR_kDwTS2XUK6Ljalj8ldBDBIFoznWQUBs4_fyTo5xwRKhknfWAJqjwjzaG3KOpmOzC73Pnaa9D7cITOMMi75D29FY_k_zsdDbVFLsJGOZJzr77C9/s1600/IMG_20220430_170805.jpg)
No comments