គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ករណី វ៉ៃ ប្លន់ ប៉ុនប៉ងសម្លាប់មនុស្សនៅស្រុកបាទី ខេត្តតាកែវ បង្កដោយ ឧកញ៉ា គង់ ចាន់ដេត អាចគេចផុតពីសំណាញ់ច្បាប់បានដែរឬយ៉ាងណា_វគ្គ៣

    ករណី វ៉ៃ ប្លន់ ប៉ុនប៉ងសម្លាប់មនុស្សនៅស្រុកបាទី ខេត្តតាកែវ បង្កដោយ ឧកញ៉ា គង់ ចាន់ដេត អាចគេចផុតពីសំណាញ់ច្បាប់បានដែរឬយ៉ាងណា_វគ្គ៣

    ផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០:១៧នាទី
    ខេត្តតាកែវ៖ លោកឧកញ៉ា គង់ ចាន់ដេត ដែលរង់ការចោទប្រកាន់ ជាមេក្លោងដែលបានបញ្ជារឲ្យបក្សពួកគូកនរបស់ខ្លួន វ៉ៃ ប្លន់ យកទ្រព្យសម្បត្តិអ្នកដទៃ ថែមទាំងប៉ុនប៉ងសម្លាប់ទំលាក់ទឹក កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ពេលនេះតុលាការខេត្តតាកែវ កំពុងតែបន្តនីតិវិធី។

    តាមការលើកឡើងរបស់ជនរងគ្រោះបានរៀបរាប់ថា ឧកញ៉ា គង់ ចាន់ដេត រួមទាំងបក្សពួកបាន ប្រើហិង្សា វាយទាត់ធាក់ ប្រដាប់ដោយ ដំបង កាំបិត ពូថៅ ប្លន់យកទ្រព្យសម្បត្តិជាច្រើនរបស់ពួកគាត់ ដូចជាទូរស័ព្ទ មាស លុយជាដើម។

    ជនរងគ្រោះបានបន្ថែមទៀតថា៖ បន្ទាប់ពីវាយប្លន់យកទ្រព្យសម្បត្តិរបស់ពួកគាត់ លោកឧកញ៉ា គង់ ចាន់ដេត ចិត្តតិរច្ឆានរូបនេះ បានស្រែកបញ្ជាឱ្យបក្សពួកគូកនរបស់ខ្លួន វាយសម្លាប់រួចយកទៅទំលាក់ចោលក្នុងទឹក។

    ជនរងគ្រោះបន្តទៀតថា៖ សកម្មភាព វាយ ប្លន់ ប៉ុនប៉ង សម្លាប់ ដ៏សាហាវព្រៃផ្សៃ ពីសំណាក់ ឧកញ៉ា គង់ ចាន់ដេត ហើយនិងបក្សពួកទាំងនោះ មកលើពួកគាត់ដែរជាជនរងគ្រោះ ជាអ្នកសារព័ត៌មាន គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែរមិនអាចលើកលែងទោសបាន និងបានស្នើដល់ស្ថាប័នតុលាការកម្ពុជា ជួយផ្តល់យុត្តិធម៌ជូនពួកគាត់ដែលជាជនរងគ្រោះផង។

    ទាក់ទិនទៅនឹងករណីខាងលើនេះដែរ មហាជន និងអង្គការសង្គមស៊ីវិល កំពុងតែរង់ចាំមើលចំណាត់ការរបស់តុលាការខេត្តតាកែវ ដែលមានឯកឧត្តម អ៊ាក ផល្លា ជាប្រធាននៃសាលាដំបូងខេត្ត តើឯកឧត្តមប្រធានគួរតែចាត់វិធានការច្បាប់បែបណាចំពោះបក្សពួកជនសង្ស័យ និងមេក្លោងដែលល្បីនាម ជា «ឧកញ៉ា»

    មហាជនជាច្រើន ក៏កំពុងតែរង់ចាំមើល ដែរថា តើ..? «ជោគវាសនារបស់លោក ឧកញ៉ា គង់ ចាន់ដេត រួមទាំងបក្សពួកគូកន អាចគេចផុតពីសំណាញ់ច្បាប់បានដែរឬយ៉ាងណា»។

    សូមបញ្ជាក់ថា៖ ករណីហិង្សាវាយ ប្លន់ ប៉ុនប៉ងសម្លាប់ ខាងលើនេះ កើតឡើងកាលពីថ្ងៃ១៦ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ រហូតមកទល់ពេលនេះជិតដល់ខួប១ឆ្នាំហើយ នៅមិនទាន់ចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់នោះទេ។

    ជនរងគ្រោះសូមអំពាវនាវទទូចស្នើសុំដល់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមឯកឧត្តមមេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ដែលជាជនរងគ្រោះផងទាន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ