អធិការក្រុងតាខ្មៅ លោកយី វណ្ណដា កំពុងតែសម្តែងសៀក ជាមួយម្ចាស់ទីតាំងបនល្បែងខុសច្បាប់ បំភ័ន្តភ្នែកមហាជន
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-ulu69F7kZFGzDn7Zi4WIWc76dYK_dTDq9L-GC7PUlXTS8-_DDJgiCuyUe-Lf_XywKiteZKgXP20Ol5MDPRJLNdDj15bjKY1ETKwzNvYmATPTmivTw_q0BvuhBr8nep8IQBV41gGJFg6K45uChabcDQ8-kdX32OLS8m6YNxv81GvYUmOm5iPTk4rB/s1600/Polish_20220720_092325376.jpg)
អធិការក្រុងតាខ្មៅ លោកយី វណ្ណដា កំពុងតែសម្តែងសៀក ជាមួយម្ចាស់ទីតាំងបនល្បែងខុសច្បាប់ បំភ័ន្តភ្នែកមហាជន
ផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៩:២០នាទីខេត្តកណ្ដាល៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ មាន់ជល់ហាយឡាយ តាមអនឡាញទូរទស្សន៍ ជ្រកកោនក្នុងហាងលក់ភេសជ្ជៈគ្រប់មុខ យីហោ «ហេង វុត្ថា» ស្ថិតនៅក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅតែបន្តបើកដំណើរការបានដោយគឃ្លើន ដោយមិនខ្វល់ខ្វាយពីច្បាប់បន្តិចឡើយ។ (នេះដូចជាខ្លាំងដៃពេកហើយ)
តាមប្រភពព័ត៌មានបានឱ្យដឹងថា៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅដឹកនាំបញ្ជាដោយលោក យី វណ្ណដា អធិការនគរបាលក្រុង ចុះពិនិត្យបង្ក្រាប និងធ្វើកិច្ចសន្យាអប់រំឲ្យបញ្ឈប់ សកម្មភាពបើកទូរទស្សន៍ មាន់ជល់ហាយឡាយនិងល្បែងស៊ីសងគ្រប់ប្រភេទ។
តែផ្ទុយទៅវិញទីតាំងមួយកន្លែងខាងលើនេះ នៅតែអាចបន្តបើកដំណើរការល្បែងភ្នាល់តាមទូរទស្សន៍អនឡាញ បានដោយរលូន និងមិនមានការបង្ក្រាបពីសមត្ថកិច្ចឡើយ។
ជុំវិញករណីនេះ ក្រុមការងារសារព័ត៌មានយើងបានធ្វើសេចក្តីរាយការណ៍ ជូនដល់លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ តាមរយៈទូរស័ព្ទលេខ 012763963 ដោយរៀបរាប់ស្នើសុំឱ្យមានការបង្ក្រាបទប់ស្កាត់ជាថ្មី ប៉ុន្តែលោកអធិការ រូបនេះ មិនព្រមបង្ក្រាបនោះទេ (ពោលគឺ) បណ្តែតបណ្ដោយនិងព្រងើយកន្តើយខ្លាំងណាស់។
ដោយសារតែភាពព្រងើយកន្តើយរបស់លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ រូបនេះ ធ្វើឱ្យមហាជនលើកឡើងដោយពោលពាក្យថា «អធិការក្រុងខ្មៅលោកយី វណ្ណដា កំពុងតែសម្តែងសៀក ជាមួយម្ចាស់ទីតាំងបនល្បែងខុសច្បាប់ ដើម្បីបំភ័ន្តភ្នែកមហាជន និងថ្នាក់ដឹកនាំ»
មហាជនសូមអំពាវនាវទទូចស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមលោកស្នងការចាត់សមត្ថកិច្ចនៃស្នងការដ្ឋានចុះពិនិត្យបង្ក្រាបលើម្ចាស់ទីតាំងល្បែងស៊ីសងខាងលើផងទាន៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmKrdUNGvKNs5kmuKzXyAGG2j8MSCTqnhmlcpfvRMdrGmTekM9p5GGLl9_VkirZw1vRfS-9un7luutP_pskddxH1mgrGUFsa3buzFKwWFz-4u6UepPm_5yS63dNDxlSWrzr9fKLqiIK3UZOoYCjh_Js3NZXI2i4wy9WE27kny1mbHOKDfdRTcJcp3h/s1600/fn-2020-02-12-11-12-23-0.png)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO2Isb6f7zB-VzDoAaZy9EVtlby0Xt9HyhjwfsKbz0csnx4crBMPEI0qMF9T00TE9j7wcZRIFzzDImX0yovKJfi10MsudF9QMZR8vP_oN4QAzi8plF9OihGHmTaHgce9oSnPctsMQTJkorGwQFUinestd5sizoa2IZ_OOJz0iGQuLFouZnEpXiI-LW/s1600/FB_IMG_1658281059408.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB770hQxHSw-hgSj6WrKPCQog1SYFX0ZYgC-7T8YAOdIuixVGVgEs2lg5ESEkamQYVWuWHuFPW29YwhF5rrUXau3jMqNrB6uFo1pnlVExuK21nPvGaAg1WOplegSjuYxpN9pseTcLCSjCSZK4e0K5L442eIR357FN0PEW7n-PUgRAQIpT4IhiQlQV4/s1600/FB_IMG_1658281068531.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii8qYa01sMSy8WvSouYm7pmpW9xQqvQMP6yrkKqGeCLwkJe72axhhhnCmA3qYIkmom_up9X2uBws7PDZvxiuqI3rSZ3Xo-rngPtL93zMzAaX4VSqG0YGPexJrep0uLvdWJJrI_E6KaX2jNDu7Poxy7QES16MXZLwyeymVSWSECB2Tb0UmVaY9a1_yI/s1600/fn-2020-06-23-11-03-50-0.jpg)
No comments