ទីតាំងបនល្បែងខុសច្បាប់ដ៏ធំ នៅផ្លូវ៤៦៦ នៅតែអាចបន្តបើកដំណើរការបានដោយគឃ្លើន សូមសមត្ថកិច្ចចុះបង្ក្រាបម្តងទៀតផង
ទីតាំងបនល្បែងខុសច្បាប់ដ៏ធំ នៅផ្លូវ៤៦៦ នៅតែអាចបន្តបើកដំណើរការបានដោយគឃ្លើន សូមសមត្ថកិច្ចចុះបង្ក្រាបម្តងទៀតផង
ភ្នំពេញ៖ ទីតាំងបនល្បែងស៊ីសងភ្នាល់ប្រាក់ខុសច្បាប់ដ៏ធំ «ចាក់បាល់ ចាក់បៀការ៉ាត់ មាន់ជល់ និងល្បែងស៊ីសងខុសច្បាប់ជាច្រើនទៀត តាមប្រព័ន្ធអនឡាញ» នៅចំណុចផ្លូវលេខ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅតែអាចបន្តបើកដំណើរការបានដោយ គឃ្លើន សូមសមត្ថកិច្ចពាក់ព័ន្ធជួយចុះបង្ក្រាបម្តងទៀតផង។
ដោយសារតែវត្តមាននៅទីតាំងបទល្មើសខាងលើនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាច្រើនកំពុងព្រួយបារម្ភ អំពីសុខសុវត្ថិភាព របស់ពួកគាត់ មិនថាយប់ឬថ្ងៃ ព្រោះល្បែងស៊ីសងទាំងនេះគឺជាដើមចមនៃបទល្មើស ដូចជាចោរលួច ចោរឆក់ ចោរប្លន់ កាប់សម្លាប់ ហិង្សាក្នុងគ្រួសារ និងគ្រឿងញៀនជាដើម។
ទាក់ទិនទៅនឹងករណីខាងលើនេះលោក យិន សាន អធិការនគរបាលខណ្ឌចំការមន កំពុងតែសម្ងំស្ងៀម ដោយរក្សាភាពស្ងៀមស្ងាត់ ទោះបីជាមានទូរស័ព្ទខលចូលទៅ ដើម្បីសុំការអន្តរាគមន៍បង្ក្រាប ក៏ព្រមលើក។
ប្រជាពលរដ្ឋជាច្រើនសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការទប់ស្កាត់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង៕
No comments