អ្នករត់តាក់ស៊ី ជាច្រើននាក់ នាំគ្នាជួបជុំ ស្នើសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធ គ្រប់ស្ថាប័ន គ្រប់ច្រក គ្រប់ផ្លូវ ទូលទាំង២៥ ខេត្តក្រុង «បើចាប់ជនអន្តោប្រវេសន៍ខុសច្បាប់ សុំកុំចាប់ទាំងគាត់ ដែលជាអ្នករត់តាក់ស៊ី»

អ្នករត់តាក់ស៊ី ជាច្រើននាក់ នាំគ្នាជួបជុំ ស្នើសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធ គ្រប់ស្ថាប័ន គ្រប់ច្រក គ្រប់ផ្លូវ ទូលទាំង២៥ ខេត្តក្រុង «បើចាប់ជនអន្តោប្រវេសន៍ខុសច្បាប់ សុំកុំចាប់ទាំងគាត់ ដែលជាអ្នករត់តាក់ស៊ី»
-----------------------------------------------------
នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋប្រកបមុខរបររត់តាក់ស៊ី ជាច្រើននាក់ បាននាំគ្នាជួបជុំធ្វើការស្នើសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធ គ្រប់ស្ថាប័ន គ្រប់ច្រក គ្រប់ផ្លូវ ទូលទាំង២៥ ខេត្តក្រុង «បើចាប់ជនអន្តោប្រវេសន៍ខុសច្បាប់ សុំកុំចាប់ទាំងគាត់ ដែលជាអ្នករត់តាក់ស៊ី» ពីព្រោះពួកគាត់ដែលជាអ្នកបើកបររថយន្តដឹកអ្នកដំណើរ គឺដឹងតែដឹក, ចំពោះភ្ញៀវដែលជិះ គឺពួកគាត់មិនដឹងនោះទេថាជាជនល្មើសឆ្លងដែនខុសច្បាប់។
តៃកុងឡានតាក់ស៊ីទាំងនោះ បាននាំគ្នាបន្តឲ្យដឹងទៀតថា៖ ក្នុងនាមជាអ្នករត់តាក់ស៊ី អោយតែមានភ្ញៀវជាតិនិងអន្តរជាតិ ហៅជិះឬបុកឃីង Booking និងត្រូវថ្លៃគ្នាពួកគាត់ដឹងតែដឹក ព្រោះភ្ញៀវដែលហៅ និងបុកឃីង Booking គឺជាភ្ញៀវដែលឈរនៅលើដីខ្មែរ នៅក្នុងដែនដីកម្ពុជា, មិនមែនពួកគាត់ទៅដឹកភ្ញៀវចេញពីដីបរទេស ឬដឹកចេញពីក្រៅប្រទេសណាមួយនោះទេ,។ ចំពោះប៉ាស្ព័រឆ្លងដែន មានឬមិនមាននោះគឺពួកគាត់មិនដឹងនោះទេ ហើយពួកគាត់ជាតៃកុងឡានក៏គ្មានសិទ្ធឆែកឆេរ សួររកឯកសារពាក់ព័ន្ធនោះដែរ។
ក្រុមអ្នករត់តាក់ស៊ី ទាំងនោះ ក៏បានបញ្ជាក់មកកាន់អ្នកសារព័ត៌មាន អំពីមូលហេតុ ដែលឈានដល់ការជួបជុំប្រមូលផ្តុំគ្នាធ្វើការស្នើសុំដល់សមត្ថកិច្ចពាក់ព័ន្ធ គឺ៖ ក្រោមហេតុផលថាកន្លងមកជាច្រើន និងកន្លងមកថ្មីៗនេះ មានករណីកម្លាំងសមត្ថកិច្ចតាមបណ្តោយផ្លូវ (តាមកុងត្រូល) ធ្វើការឃាត់ រថយន្តរបស់ពួកគាត់ ដោយចោទថាពួកគាត់ជាអ្នកជួញដូរមនុស្សឬរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់។ ពួកគាត់ក៏បានបញ្ជាក់ និងលើកឡើងថា ករណីនេះកើតឡើងស្ទើរតែគ្រប់ផ្លូវជាតិ។ ហើយការឃាត់រថយន្តរបស់ពួកគាត់ពីសំណាក់សមត្ថកិច្ចគឺតែងតែឲ្យមានការបង់ប្រាក់ជាច្រើន រាប់រយរាប់ពាន់ដុល្លារ។
យ៉ាងណាមិញ ក្រុមអ្នករត់តាក់ស៊ីទាំងនោះ ក៏មិនបានបញ្ជាក់ឲ្យច្បាស់លាស់ និងមិនបានចង្អល់ឲ្យចំគោលដៅ ចំពោះកម្លាំងអង្គភាពឬស្ថាប័នប្រចាំកុងត្រូលណា ជាអ្នកឃាត់រថយន្តរបស់ពួកគាត់ យកទៅធ្វើការចោទប្រកាន់ និងទាមទារឲ្យបង់ប្រាក់នោះទេ។ ក្រុមអ្នករត់តាក់ស៊ីទាំងអស់ ក៏សង្ឃឹមថាបញ្ហានេះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ន ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងមានវិធានការចាត់មន្ត្រីជំនាញពាក់ព័ន្ធស៊ើបអង្កេតទៅលើករណីទាំងនេះ៕








No comments