ប្រពន្ធដើម ចាក់សម្លាប់ ប្ដី ខ្លួនឯង ដោយសារតែភ្លើងប្រច័ណ្ឌ
ខេត្តស្ទឹងត្រែង ៖ ដោយសារតែភ្លើងប្រចណ្ឌ ស្ត្រីម្នាក់ដែលជាប្រពន្ធដើម ដាច់ចិត្តយកកាំបិតចុងស្រួច ចាក់សម្លាប់ប្តីខ្លួនឯង បណ្ដាលឲ្យស្លាប់ ពេលបញ្ចូន ដល់មន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចវាលរំពេរ ស្ថិតក្នុងភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះត្រូវជាប្តី មានឈ្មោះ ម៉ុល ចាន់ ភេទ ប្រុស អាយុប្រហែលជា ៣០ឆ្នាំជាង បានទៅស្រឡាញ់នារីម្នាក់នៅក្រចេះ ហើយនាំយកមកផ្ទះនៅភូមិការតូត ឃុំកំភុន ស្រុកសេសានខេត្តស្ទឹងត្រែង គ្រានោះស្ត្រីដែលជាប្រពន្ធដើម មកទាន់ក៏កើតរឿងប្រចណ្ឌឈ្លោះប្រកែកគ្នា ឈានទៅដល់ចាក់សម្លាប់តែម្តង។
ចំណែកឯស្ត្រីដែលជាជនដៃដល់មានឈ្មោះ ហួ តុំលីដា ភេទ ស្រី អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិ ត្រពាំងព្រីង សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចបានបញ្ជាក់ថា៖ជនរងគ្រោះត្រូវបានប្រពន្ធចាក់ចំនួន ៣កាំបិត កន្លែង ជិតចង្កេះ (កណ្តៀតក្អម) បានស្លាប់នៅពេលបានបញ្ចូនមកមន្ទីរពេទ្យបង្អែកខេត្ត។
ក្រោយពេលពិនិត្យនិងធ្វើការសាកសួរហើយក៏បានប្រគល់សពជូនទៅឪពុកម្តាយខាងប្តីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែកស្ត្រីដៃដល់ជាប្រពន្ធ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការ៕