លោក ភោគ សាវុធ អភិបាលស្រុក បាននាំយកអំណោយមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ស្រុកកងមាស ជូនដល់គ្រួសារស្រ្តីមេម៉ាយពិការ ខ្វះខាតស្បៀង ចំនួនពីរគ្រួសារ
កំពង់ចាម ៖ ថ្ងៃចន្ទ ៤កេីត ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោក ភោគ សាវុធ អភិបាលនៃគណៈអភិបាលស្រុកកងមាស ខេត្តកំពង់ចាម រួមនឹងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌របស់ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកងមាស ជូនដល់គ្រួសារស្រ្តីមេម៉ាយពិការ ខ្វះខាតស្បៀង ចំនួន២គ្រួសារ នៅឃុំអង្គបាននឹងឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។
ទទឹមនោះដែលបងប្អូនទាំងពីរគ្រួសារ មានទឹកចិត្តរីករាយក្រៃលែង មិនអាចគណនាបាននិងប្រសិទ្ធិពរជ័យ មហាប្រសើរចូរកើតមានដល់លោក ភោគ សាវុធ និង អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកងមាស ពិសេសនោះគឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបុត្រនិងចៅៗកុំបីខានឡើយ ៕