សកម្មភាពដឹកឈើយ៉ាងសកម្ម ចេញពីខេត្តក្រចេះ ឆ្លងកាត់ទឹកដីខេត្តត្បូងឃ្មុំ ស្រុកក្រូចឆ្មារ បានដោយសេរី សង្ស័យតែសម្ថកិច្ចអាជ្ញាធរបើកភ្លើងខៀវឲ្យ ទើបឈ្មួញដឹកបានដោយរលូន
សកម្មភាពដឹកឈើយ៉ាងសកម្ម ចេញពីខេត្តក្រចេះ ឆ្លងកាត់ទឹកដីខេត្តត្បូងឃ្មុំ ស្រុកក្រូចឆ្មារ បានដោយសេរី សង្ស័យតែសម្ថកិច្ចអាជ្ញាធរបើកភ្លើងខៀវឲ្យ ទើបឈ្មួញដឹកបានដោយរលូន។
ករណីឈ្មួញដឹកជញ្ជូនឈើដោយសេរី តាំងពីខេត្តក្រចេះរហូតមកដល់ខេត្តត្បូងឃ្មុំ ឆ្លងកាត់ដែនដី ស្រុកក្រូចឆ្មារ ដោយមិនមានមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចណាបង្ក្រាបឡើយ ។ នេះគួរអោយសង្ស័យថាអាជ្ញាធរ ដែលពាក់ព័ន្ធនៅក្នុងដែនដី ប្រហែលជាបើកភ្លើងខៀវឲ្យហើយ ទើបឈ្មួញទុច្ចរិតហ៊ានដឹកជញ្ជូនឈើខុសច្បាប់បានដោយសេរី និងមិនមានការភ័យខ្លាចចំពោះសមត្ថកិច្ច បន្តិចសោះឡើយ ។
បើយោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះបានអោយដឹងថា រាល់ថ្ងៃពួកគាត់សង្កេតឃើញថាមានការដឹកនាំឈើ ជាសកម្ម មិនថាយប់ឬថ្ងៃ ខ្លះដឹកដោយរឺម៉ក ខ្លះទៀតដឹកដោយរថយន្ត ។
ហើយបើយោងតាមរូបភាពជាក់ស្តែងនេះ សូមមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធនៅក្នុងដែនដី សូមធ្វើការបង្ក្រាបផង ចំពោះរថយន្តសាំយ៉ុងពីរគ្រឿងពណ៌ស ដែលពាក់ផ្លាកលេខ (ភ្នំពេញ 2Q-3298) និង (ភ្នំពេញ-2O-8340) រួមនឹងរឺម៉កមួយចំនួនផងដែរ ដើម្បីយកទៅអនុវត្តតាមនិតិវិធីច្បាប់ព្រហ្មទណ្ឌស្ដីពីបទល្មើសព្រៃឈើ៕










No comments