អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញមន្ទីរ-ពាក់ព័ន្ធ្ធចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ប្រពន្ធលូបណ្តោះទឹកចេញពីក្រុងកំពង់ចាម ដែលបានស្រុតបាក់កាលពីពេលកន្លងទៅ នៅចំណុចសួនច្បារមាត់ទន្លេ
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញមន្ទីរ-ពាក់ព័ន្ធ្ធចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ប្រពន្ធលូបណ្តោះទឹកចេញពីក្រុងកំពង់ចាម ដែលបានស្រុតបាក់កាលពីពេលកន្លងទៅ នៅចំណុចសួនច្បារមាត់ទន្លេ
កំពង់ចាម ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម រួមជាមួយឯកឧត្តមអភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញមន្ទីរ-ពាក់ព័ន្ធ្ធចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ប្រពន្ធលូបណ្តោះទឹកចេញពីក្រុងកំពង់ចាម ដែលបានស្រុតបាក់កាលពីពេលកន្លងទៅ នៅចំណុចសួនច្បារមាត់ទន្លេ ដែលស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ក្នុងនោះឱកាសការចុះពិនិត្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់មន្ត្រីបច្ចេកទេសត្រូវចុះពិនិត្យលក្ខណៈបច្ចេកទេសរបស់អ្នកទទួលការសំណង់តាមដំណាក់កាលនីមួយៗ ដើម្បីធានាគុណភាពសំណង់ និងត្រូវគោរពតាមបទដ្ឋានបច្ចេកទេស។ ម្យ៉ាងវិញទៀត ត្រូវខិតខំពន្លឿនការងារនេះឲ្យបានឆាប់ដោយសារកម្ពស់ទឹកទន្លេកំពុងបន្តហក់ឡើង ហើយស្ថានភាពភ្លៀងធ្លាក់នៅក្រុងកំពង់ចាមច្រើន ដែលនឹនាំឱ្យមានការរាំងស្ទះដល់ប្រព័ន្ធរំដោះទឹកចេញពីក្រុងកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន១លានរៀល ដល់ម្ចាស់ម៉ូតូដែលបានធ្លាក់ចូលក្នុងលូ។
គួរបញ្ជាក់ថា៖ កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២:៣០នាទី រំលងអាធ្រាត្រ មានភ្លៀងមួយមេឃធំ បណ្តាឲ្យបាក់លូូ បណ្តោះទឹកចេញពីក្រុងកំពង់ចាម ទំហំ ៧ម៉ែត្រ គុណ១០ម៉ែត្រ បង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងធ្លាក់ម៉ូតូ០១គ្រឿង តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕







No comments