គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ខ្លាំងមែន! លោកស្រី រស់ វុឌ្ឍរ៉ា ហ៊ានយកឈ្មោះនិងតួនាទី ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅគំរាមអ្នកដទៃ ថែមទាំងឲ្យមេប៉ុស្តិ៍គំរាមសម្លុតពលរដ្ឋ និង ចាប់ប្រជាពលរដ្ឋយកវាស់កម្ពស់ ដើម្បីថតបង្ហោះលេង

    ក្នុងពេលថ្មីៗនេះ ផ្ទុះការចែកចាយនូវសារសម្លេងបែកធ្លាយរបស់លោកស្រី រស់ វុឌ្ឍរ៉ា (ហៅធារ៉ា) ដែលបានយកឈ្មោះ និងតួនាទី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅគំរាមកំហែងអ្នកដទៃ ក្នុងទំនាស់ផ្ទាល់ខ្លួន។ នេះបើយោងតាមសារបែកធ្លាយតាមបណ្តាញសង្គមដែលអ្នកសារព័ត៌មានយើងទើបទទួលបាន។

    យោងតាមសារសម្លេងដែលបានបែកធ្លាយរបស់លោកស្រី រស់ វុឌ្ឍរ៉ា បានអះអាងថា៖ «បងរបស់គាត់ជាមេធំផ្កាយ៤ កាន់គ្រប់គ្រងអាអស់ហ្នឹង ហើយធំជាងហ្នឹងទៀតនោះ គឺជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា គឺជាបងប្អូនជីដូនមួយ ជីទួតមួយ»។

    បន្ទាប់ពីមានការបែកធ្លាយសម្លេង របស់លោកស្រី រស់ វុឌ្ឍរ៉ា (ហៅធារ៉ា) អ្នកនាំពាក្យក្រសួងមហាផៃ្ទ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នេះ បានចេញសេចក្តីបញ្ជាក់ព័ត៌មាន ដោយបញ្ជាក់ថា៖ «ស្រ្តីឈ្មោះ ធារ៉ា មិនជាប់សាច់ឈាម ជាបងប្អូនជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នោះទេ។ ហើយទង្វើរបស់លោកស្រី នេះ បណ្ដាលឱ្យមានការយល់ខុស និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងគុណធម៌ដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ព្រមទាំងជាការបំពានក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាផងដែរ»។

    ក្រៅពីការបែកធ្លាយនូវសារសម្លេងដែលលោកស្រី រស់ វុឌ្ឍរ៉ា យកឈ្មោះនិងតួនាទីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅមានសារសម្លេងផ្សេងទៀត ដោយលោកស្រីធារ៉ាលើកឡើងថា៖ «ធ្វើដល់អស់ជម្រើស ពេលដែលធ្វើអស់ជម្រើស និងតេទៅបងខ្ញុំ ឆែកអត្តសញ្ញាណប័ណ្ណវា ខ្ញុំមានបណ្តាញខ្ញុំ បណ្តាញខ្ញុំច្រើនណាស់ ខ្ញុំអាចធ្វើអីគ្រប់បែបយ៉ាងបាន ខ្ញុំមិនបាច់ពឹងបងប្អូនខ្ញុំ ប៉ុន្តែខ្ញុំមានបណ្តាញខ្ញុំគ្រប់កន្លែង។

    បន្ថែមពីនេះទៀតនោះ លោកស្រី រស់ វុឌ្ឍរ៉ា ហៅធារ៉ា រូបនេះ ក៏បានផ្ញើរសារទៅតាមបណ្តាញសង្គមតេលេក្រាម «telegram» ដោយបានបង្ហាញពីអំពើត្រូវរ៉ូវគ្នាជាមួយមេប៉ុស្តិ៍ ដោយលោកស្រីបានឲ្យមេប៉ុស្តិ៍ទៅសម្លុតគំរាមប្រជាពលរដ្ឋ និងបានឲ្យចាប់ប្រជាពលរដ្ឋវាស់កម្ពស់លេង រួចហើយថតបង្ហោះក្នុងបណ្តាញសង្គម»។ នេះបើយោងតាមសារសម្លេងដែលសារព័ត៌មានយើងទើបទទួលបាននៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ