ព្រៃផ្សៃណាស់..! នារីកម្មកររោងចក្រម្នាក់ត្រូវឃាតករជាប្ដីសម្លាប់ចាក់សោរពីក្រៅ ក្នុងបន្ទប់ជួល!ជាច្រើនថ្ងៃ !
ភ្នំពេញ ៖ ករណីប្រទះឃើញមនុស្សប្រុសស្រី២នាក់ស្លាប់ ២កន្លែងផ្សេងគ្នា ដោយបុរសជាប្តីបានស្លាប់ នៅពេលព្រឹកថ្ងៃទី២២ខែកក្កដាឆ្នាំ២០២០ នៅបន្ទប់ជួលមួយកន្លែងក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ដោយឡែកនៅរសៀលថ្ងៃទី២២ដដែលនេះ ក៏ប្រទះឃើញសាកសពស្ត្រីម្នាក់ស្លាប់នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិដំណាក់ធំ៣ ខណ្ឌមានជ័យ ដែលមានចាក់សោរបន្ទប់ពីខាងក្រៅ គឺជាករណីប្ដីសម្លាប់។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុទីតាំងទី២បានឲ្យដឹងថា៖ ការស្លាប់របស់នារីកម្មកររោងចក្រ ខាងលើនេះអាចនិងពាក់ពន្ធ័ជាមួយបុរសដែលខ្យល់គស្លាប់កាលពីព្រឹកមិញនេះ (ជាប្ដី)។
តាមសំដីលោកមេភូមិដំណាក់ធំ៣ និងម្ចាស់បន្ទប់ជួលបានឲ្យដឹងថា៖ បុរសស្ត្រីទាំង២នាក់ដែលបានស្លាប់ខាងលើនេះ កន្លងមកធ្លាប់មកជួលបន្ទប់ស្នាក់នៅជាមួយគ្នានៅកន្លែងកើតហេតុទី២ ។
ក្រោយពេលដែលឈ្លោះប្រកែកគ្នាបុរសជាប្តីបានសម្លាប់ប្រពន្ធហើយចាក់សោរទ្វារពីខាងក្រៅ។
ជាច្រើនថ្ងៃទៅសម្ងំលាក់ខ្លួននៅបន្ទប់បងប្អូនរហូតខ្យល់គស្លាប់នៅព្រឹកមិញនេះតែម្ដង។
ទើបខាងក្រុមគ្រួសារសាច់ញាតិបាត់ស្ត្រីជាប្រពន្ធឡើងទៅរកនៅខាងលើបន្ទប់ ក៏មានក្លិនជះភាយបង្កឲ្យមានការភ្ញាក់ផ្អើល ភ្លាមនោះម្ចាស់បន្ទប់ជួលបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ។
ខណៈទទួលបានព័ត៌មានថា ៖ មានករណីមានមនុស្សស្លាប់ភ្លាមៗនោះកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ សហការណ៍ជាមួយការិយាល័យកោសល្យវិច្ឆ័យ ស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសពស្ត្រីខាងលើ ក្រោយពេលពិនិត្យសពរួចរាល់ហើយសមត្ថកិច្ចបានបញ្ជាក់ថាស្ត្រីខាងលើពិតជាបានស្លាប់ដោយអំពើរឃាតកម្មពិតប្រាកដមែន។
សាកសពស្ត្រីខាងលើ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕