គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    កម្មវិធីកែរូបភាពជាច្រើន នៅក្នុង Play Store ជាកម្មវិធីបោកបញ្ឆោត


    កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញកម្មវិធីកែរូបភាពក្លែងក្លាយចំនួន ២៩ នៅក្នុង Google Play Store ដែលមិនអាចប្រើបានដូចអ្វីដែលបានសន្យា ហើយមិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងធ្វើឱ្យមានបញ្ហាផ្សេងៗមួយចំនួនជាមួយទូរសព្ទរបស់លោកអ្នកទៀតផង។ កម្មវិធីទាំងនេះត្រូវបានអ្នកប្រើប្រាស់ ទាញយកប្រមាណ ៣.៥លានដង រួចមកហើយ។

    ពេលដែលលោកអ្នកបញ្ចូលកម្មវិធីនេះ វានឹងធ្វើឱ្យឧបករណ៍របស់លោកអ្នកបើកវេបសាយ ដែលមានការផ្សព្វផ្សាយពាណិជ្ជកម្មដោយស្វ័យប្រវត្តិ។ ការជ្រៀតចូលនេះត្រូវបានគេឱ្យឈ្មោះថា Chartreuse Blur ព្រោះកម្មវិធីទាំងអស់នេះគឺជាប្រភេទកម្មវិធីសម្រាប់កែរូបភាពហើយភាគច្រើនមានពាក្យ Blur ក្នុងឈ្មោះកម្មវិធីផងដែរ។ ឧទាហរណ៍កម្មវិធី Square Photo Blur គឺជាកម្មវិធីក្លែងក្លាយ ហើយក៏ត្រូវបានលុបចេញពី Play Store រួចហើយដែរ។

    អ្នកស្រាវជ្រាវបានបង្ហាញពីរចំណុច ដែលអាចឱ្យអ្នកប្រើប្រាស់សម្គាល់បានថាតើកម្មវិធីនេះ ជាកម្មវិធីក្លែងក្លាយនោះគឺ ទីមួយ នៅពេលដែលលោកអ្នកបញ្ចូលកម្មវិធី icon របស់វាត្រូវបានលុបចេញពី Home screen។

    ទីពីរ គឺបន្ទាប់ពីបញ្ចូលកម្មវិធីនោះហើយ លោកអ្នកនឹងចាប់ផ្ដើមទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្មដោយស្វ័យប្រវត្តិជាញឹកញាប់។ ដូច្នេះប្រសិនបើលោកអ្នកបានបញ្ចូលកម្មវិធីនេះ ហើយមានបំណងចង់លុបវាចោលវិញនោះ លោកអ្នកត្រូវចូលទៅក្នុង Settings របស់ទូរសព្ទទើបលុបវាចោលបាន៕ ប្រភព: អគ្គនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ