ខេត្តព្រះសីហនុ ដកបំរាមគោចរ តែបន្តដាក់ចេញវិធានការរដ្ឋបាលរយៈពេល ១៤ថ្ងៃបន្ថែមទៀត
ខេត្តព្រះសីហនុ ដកបំរាមគោចរ តែបន្តដាក់ចេញវិធានការរដ្ឋបាលរយៈពេល ១៤ថ្ងៃបន្ថែមទៀត
ក្រោយពីរាជរដ្ឋាភិបាលបានបិទបញ្ចប់ «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩» រដ្ឋបាលខេត្តព្រះសីហនុនៅល្ងាចថ្ងៃទី១៩ សីហា ម្សិលមិញ បានប្រកាសដកចេញបំរាមគោចរ ប៉ុន្តែបន្តវិធានការរដ្ឋបាលរយៈពេល ១៤ថ្ងៃបន្ថែមទៀត។
ការបន្តដាក់ចេញវិធានការរដ្ឋបាលរយៈពេល ១៤ (ដប់បួន)ថ្ងៃបន្ថែមទៀតនេះ នឹងគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ ការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។
សូមអានសេចក្តីសម្រេច៖
No comments