អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ២ សូមណូមពរ ដល់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ សូមមេត្តាជួយកែសម្រួលការកកស្ទះចរាចរណ៍ផងទាន.!
អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ២ សូមណូមពរ ដល់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ សូមមេត្តាជួយកែសម្រួលការកកស្ទះចរាចរណ៍ផងទាន.!
ភ្នំពេញ៖ នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស និង សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងតែមានការកកស្ទះចរាចរណ៍ជាប្រចាំ ដោយសារការលក់ដូរ ខ្វះសណ្តាប់ធ្នាប់ ដោយសារមានរថយន្ត រឺម៉ក ចតលើផ្លូវទាំងសងខាង និង លក់បោះដុំ បន្លែត្រីសាច់លើផ្លូវថ្នល់សារធារណៈ ខណៈអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនអាចកែសម្រួលបាន ព្រោះគ្មានបញ្ជាពីសាលាខណ្ឌ។
យោងតាមមន្ត្រីក្នុងមូលដ្ឋានដែរទទួលផ្នែកសណ្ដាប់ធ្នាប់ បានបញ្ជាក់ប្រាប់សារព័ត៌មានថា៖ រូបលោកមិនអាច កែសម្រួលទីកន្លែងនេះ ឲ្យមានរបៀបរៀបរយបានទេ.! មានន័យថា៖ ទាល់តែមានវិធានការពីរដ្ឋបាលខណ្ឌ! មន្ត្រីរូបនោះបានបញ្ជាក់ទៀតថា រាល់ថ្ងៃរូបលោក និងក្រុមការងារ ព្យាយាមសម្រួលចរាចរណ៍នៅចំណុចនេះណាស់ តែដូចចាប់ក្តាម ដាក់ ចង្អេរ មិនអាចកែសម្រួលបាន និងបានស្នើឲ្យខាងសារព័ត៌មានយើងជួយផ្សាយ ដើម្បីជាដំណឹងដល់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានជ្រាប។
ចំណែកលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បានប្រាប់សារព័ត៌មានថា៖ ពិបាកណាស់ គាត់មិនហ៊ានទេព្រោះខ្លាចអ្នកលក់ជេរ។
ដូច្នេះមហាជន ដូចជាអ្នកធ្វើដំណើរតាមផ្លូវ ជាច្រើន សូមសំណូមពរ ដល់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ សូមមេត្តាជួយកែសម្រួលការកកស្ទះចរាចរណ៍ផងទាន.! ព្រោះចំណុចកកស្ទះខាងលើនេះ អ្នកធ្វើដំណើរ ទាំងនោះ មានការរអ៊ូរទាំ និងភិតភ័យយ៉ាងខ្លាំង ចំពោះការកក់ស្ទះ.! ពោលគឺ៖ អ្នកបោះដុំ បន្លែ ត្រីសាច់ និងអ្នកទិញលក់បន្ត គឺនៅណែនតាន់តាប់ពេញផ្លូវជាតិលេខ២៕
No comments