តើកូនតិរច្ឆាននេះ រត់ដ៏ភពណាហើយ ក្រោយបើករថយន្តបំបុក.ស.ម្លា.ប់.ម្តាយក្មេកឲ្យដា.ច់ជើងម្ខាងយ៉ាងសង្វេគ

រាជធានីភ្នំពេញ៖ កូនប្រសាចិត្តតិរច្ឆាន ឈ្មោះ ហាំ ម៉ារ៉ាឌី បានធ្វើសកម្មភាពបើករថយន្តបំបុកដោយប៉ុនប៉ងសម្លាប់ម្តាយក្មេករបស់ខ្លួន និងបណ្តាលឲ្យរបួសធ្ងន់ដាច់ជើងម្ខាង។
រឿងហេតុដ៏ព្រៃផ្សៃមួយនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ និងប៉ូលីសនគរបាលរដ្ឋបាលកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចហាងលក់ទូរស័ព្ទ ស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រហូតមកទល់បច្ចុប្បន្ននេះ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ម៉ន វុធី អធិការនគរបាលខណ្ឌ នៅមិនទាន់អាចចាប់បានជនសង្ស័យនោះទេ!! ហើយក្រុមគ្រួសារជនរងគ្រោះ កំពុងតែភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់ពួកគាត់ ព្រោះជនសង្ស័យឈ្មោះ ហាំ ម៉ារ៉ាឌី បាននិយាយគំរាមថា «នឹងសម្លាប់មនុស្សទាំងអស់ក្នុងគ្រួសារខាងប្រពន្ធ រួមទាំងប្រពន្ធកូន និងសាច់ញាតិទាំងអស់ផងដែរ»។
ក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់បញ្ជាក់ប្រាប់សារព័ត៌មានទៀតថា៖ «មុនពេលកើតហេតុដែលជនសង្ស័យឈានដល់ការធ្វើសកម្មភាពបើករថយន្តបំបុកសម្លាប់ម្តាយក្មេក គឺដំបូងជនសង្ស័យបានធ្វើសកម្មភាពវាយធ្វើបាបស្ត្រីជាប្រពន្ធ វ៉ៃប្រមាណជា ៣០ដៃ បណ្តាលឲ្យស្ត្រីជាប្រពន្ធរង់របួសពេញខ្លួន ហើមមុខដូចត្រូវឱម៉ាល់ទិច មិនតែប៉ុណ្ណោះបុរសជាប្តីចិត្តតិរច្ឆានរូបនោះ បានច្របាច់.ក.ស្ត្រីជាប្រពន្ធបម្រុងសម្លាប់ចោរ ប៉ុន្តែពេលនោះត្រូវបានក្រុមគ្រួសារមកទាន់និងបានឃាត់ទាន់ពេលវេលា»។
ក្រុមគ្រួសាររងគ្រោះបន្តទៀតថា៖ បន្ទាប់ពីជនសង្ស័យឈ្មោះ ហាំ ម៉ារ៉ាឌី វាយធ្វើបាបប្រពន្ធនិងប៉ុនប៉ងសម្លាប់មិនបានសម្រេច ស្រាប់តែពេលនោះជនសង្ស័យដែលត្រូវជាកូនប្រសា និងត្រូវជាប្តី បានបើករថយន្តបំបុកម្តាយក្មេក ដើម្បីប៉ុនប៉ងសម្លាប់និងបណ្តាលឲ្យស្ត្រីជាម្តាយដាច់ជើងម្ខាង រួចជនសង្ស័យបើករថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង»។
ក្រុមគ្រួសារជនរងគ្រោះ សូមអំពាវនាវស្នើសុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមមេត្តាជួយចាត់មន្ត្រីជំនាញតាមចាប់ខ្លួនជនសង្ស័យខាងលើយកមកផ្តន្ទាទោសតាមច្បាប់ផងទាន៕
(វីដេអូកាមេរ៉ាសុវត្តិភាព)





No comments