ថ្នាំគ្រវី និងល្បែងស៊ីសងខុសច្បាប់ កំពុងរីកធំធាត់ នៅផ្សារផ្លាហ្សាបឹងត្របែក ខណៈអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់

ស្ថិតនៅក្នុងផ្សារផ្លាហ្សាបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងតែធ្វើអាជីវកម្ម ក្លឹបកំសាន្តផឹកស៊ីអោបថើប ប្រើប្រាស់ថ្នាំគ្រវី ថែមទាំងមានល្បែងស៊ីសង ភ្នាល់ដាក់ប្រាក់រាប់ពាន់មុឺនដុល្លារ។
ទីតាំងប្រព្រឹត្តបទល្មើសដ៏ធំសម្បើមខាងលើនេះ អាជ្ញាធរមូលដ្ឋានកន្លងមក ធ្លាប់ចុះទៅពិនិត្យ ប៉ុន្តែក្រោយមកទៀត នៅតែបន្តបើកដំណើរការល្បែងស៊ីសងខុសច្បាប់បានដោយរលូន និងបន្តប្រើប្រាស់នូវសារធាតុញៀន ថ្នាំគ្រវីដដែលជាដដែល ហាក់ដូចជាគ្មានខ្លាចច្បាប់បន្តិចសោះឡើយ។
ប្រជាពលរដ្ឋជាសូមសំណូមពរទៅ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ សូមចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងខាងលើនេះផង៕







No comments