គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ប្រជាពលរដ្ឋជាច្រើនគ្រួរសាររស់នៅក្នុងខណ្ឌពោធិ៍សែនជ័យសូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយពិនិត្យផ្លូវលំ១ខ្សែរប្រវែងជាង៣០០ម៉ែតកំពុងលិចទឹកពិបាកក្នុងការធ្វើដំណើរ

    ប្រជាពលរដ្ឋជាច្រើនគ្រួរសាររស់នៅក្នុងខណ្ឌពោធិ៍សែនជ័យសូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយពិនិត្យផ្លូវលំ១ខ្សែរប្រវែងជាង៣០០ម៉ែតកំពុងលិចទឹកពិបាកក្នុងការធ្វើដំណើរ

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ២០២១ បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិ៨ដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ សូមសំណូមពរដល់អង្គភាពសារព័ត៌មានសូមជួយចូលរួមផ្សព្វផ្សាយព័ត៌មានដើម្បីជ្រាបដល់ដឹកនាំអាជ្ញាធរក្នុងខណ្ឌដង្កោក៏ដូចអាជ្ញាធរខណ្ឌពោធិ៍សែនជ័យជាពិសេសជ្រាបដល់ឯកឧត្តមអភិបាលរាជធានីភ្នំពេញផ្ទាល់តែម្ដង។

    ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិ៨ដំណាក់សង្កាត់ចោមចៅ២និងភូមិត្រពាំងសិលា សង្កាត់ដង្កោរបានលើកដៃសំពះស្នើសុំទៅដល់ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញជួយចាត់មន្ត្រីជំនាញអាជ្ញាធរពាក់ព័ន្ធជួយចុះពិនិត្យផ្លូវលំ១ខ្សែប្រវែងជា៣០០ម៉ែត កំពុងតែលិចទឹកពិបាកក្នុងការធ្វើដំណើរនៅចំណុចភូមិដំណាក់ត្រយឹង សង្កាត់ពោធិ៍សែនជ័យ ដែលមានព្រំប្រទល់ជាប់និងភូមិត្រពាំងសិលា ខណ្ឌដង្កោរ សូមអោយអាជ្ញាធរពាក់ព័ន្ធមេត្តាចុះពិនិត្យសិក្សាផងព្រោះថាផ្លូវលំ១ខ្សែរនេះកំពុងលិចទឹកហើយធ្វើអោយពួកគាត់ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃដើម្បីប្រកបមុខរបររកស៊ី!!បើតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋបន្តថាផ្លូវមួយខ្សែរនេះមានសារៈសំខាន់ណាស់ចំពោះពួកគាត់និងជាសសៃឈាមសំរាប់ការធ្វើដំណើររបស់សិស្សានុសិស្សឆ្លងកាត់ទៅមកទៅរៀនសាលាបឋមសិក្សារនិងអនុវិទ្យាល័យត្រពាំងសិលាជាប្រចាំហើយមិនយូរមិនឆាប់ទេក្រោយពេលបើកប្រទេសវិញសិស្សានុសិស្សនិងត្រូវធ្វើដំណើរឆ្លងកាត់ដើម្បីទៅសាលារៀនជាប្រចាំ។
    ព្រោះថាផ្លូវលំមួយខ្សែនេះមានការលិចទឹកសឹងមិនអាចធ្វើដំណើរបានផ្លូវនេះជាប្រចាំដោយសារតែស្ទះប្រព័ន្ធលូបណ្តាលអោយរដូវវស្សាលិចទឹក បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះពិបាកធ្វើដំណើរណាស់(ពេលខែប្រាំងមធ្យមងុំខែភ្លៀងបែកភក់ជ្រាំ)។សូមបញ្ជាក់ផ្លូវលំលិចទឹកមួយខ្សែរនេះនៅខាងជើងអនុវិទ្យាល័យត្រពាំងសិលាប្រហែលជាង២០០ម៉ែត្រ។

    បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារបានលើកដៃសំពះទទូចស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសុំមេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យនិងសិក្សាកែលំអផ្លូវលំមួយខ្សែនេះផងដើម្បីប្រយោជន៍បងប្អូនប្រជាពលរដ្ឋនិងប្រយោជន៍បងប្អូនសាធារណៈជនទាំងមូលដែលអាស្រ័យឆ្លងកាត់ផ្លូវនេះជាប្រចាំជាពិសេសសំរាប់សិស្សានុសិស្សងាយស្រួលឆ្លងកាត់ទៅមកក្រោយពេលបើកប្រទេសវិញ។

    ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិ៨ដំណាក់ត្រយឹងនិងភូមិត្រពាំងសិលាសង្ឃឹមថាឯកឧត្តមអភិបាលរាជធានីភ្នំពេញនិងយកចិត្តទុកដាក់ចំពោះទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះដើម្បីប្រកបអាជីវកម្មនិងមុខរបរលក់ដូរជាប្រចាំថ្ងៃនិងចុះកែលម្អផ្លូវមួយខ្សែនេះបានជាក់ជាមិនខានក្រោមស្នាដៃអភិវឌ្ឍន៍របស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញនិងក្រោមការដឹកនាំដ៏ឆ្លាតវៃដល់ខ្ពង់ខ្ពស់ពីសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីទីក្រុងស្អាតផ្លូវស្អាតសាលារៀនស្អាតបរិស្ថានល្អ។

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ