គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោកស្នងការខេត្តកណ្តាលមិនទំនេរឃើញផ្លូវគគ្រិចពេកដឹកនាំកម្លាំងទ្រុងទ្រាយធំចុះបាញ់ទឹកលាងសម្អាតផ្លូវក្នុងក្រុងតាខ្មៅខ្លួនឯង

    លោកស្នងការខេត្តកណ្តាលមិនទំនេរឃើញផ្លូវគគ្រិចពេកដឹកនាំកម្លាំងទ្រុងទ្រាយធំចុះបាញ់ទឹកលាងសម្អាតផ្លូវក្នុងក្រុងតាខ្មៅខ្លួនឯង

    ខេត្តកណ្ដាល៖ អនុវត្តតាមបទបញ្ចាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនាយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងទ្រង់ទ្រាយធំចុះបាញ់ទឹកលាងសម្អាតផ្លូវក្នុងក្រុងតាខ្មៅខ្លួនឯងទាំងយប់ទាំងអាធ្រាត្រ។

    ប្រតិបត្តិការទ្រង់ទ្រាយធំនេះក៏មានការចូលរួមយ៉ាងសកម្មពីលោកស្នងការរង លោកនាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ លោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកនាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា លោកនាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល លោកធិការនគរបាល ក្រុងតាខ្មៅ ស្រុកស្អាង កៀនស្វាយ កណ្តាលស្ទឹង និងអង្គស្នួល រួមទាំងមន្រ្តីក្រោមឱវាទពាក់ព័ន្ធ។

    បើយោងតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ឲ្យ The Mirror News ដឹងនៅយប់នេះថា ក្នុងប្រតិបត្តិការចុះលាងសម្អាតទ្រង់ទ្រាយធំនេះ កម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៦គ្រឿង ដើម្បីបាញ់ទឹកលាងសម្អាតផ្លូវជាតិលេខ២១ ចាប់ពីចំណុចកែងស្តុប A9 ដល់ចំណុច K12-K11, ផ្លូវ១១៥ ចាប់ពីពាក់កណ្តាលស្ពានព្រែកសំរោង ដល់ស្តុប៦០ម៉ែត្រ ព្រំប្រទល់រាជធានីភ្នំពេញជាមួយក្រុងតាខ្មៅ ខេត្តកណ្តាល។

    ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មហាជនក៏ដូចជាអ្នកសារព័ត៌មាន ហាក់បីដូចជាមិនឃើញវត្តមានលោក នូ សុវណ្ណរា ដែលជាអភិបាលក្រុងតាខ្មៅមកជួយទេ ឬមួយលោកអភិបាលក្រុងរូបនេះ មិនបានដឹង ឬមើលមិនឃើញថាផ្លូវក្នុងដែនអាណាចក្រក្រុងតាខ្មៅរបស់លោកគ្រប់គ្រង កំពុងបង្កការខួចខាតឬមានដីនិងខ្សាច់កំរាស់ជិតមួយតឹកកក់កុញដែលបង្កការហុយសំពោងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ឬមួយបង្កហានិភ័យជាយកថាហេតុណាមួយដល់អ្នកធ្វើដំណើរ ឬមួយស្មានេះលោកកំពុងជាប់ដៃប្រជុំក្នុងមុង ទើបមិនឃើញមកជួយបាញ់ទឹកលាងសម្អាតផ្លូវក្នុងទឹកដីដែលខ្លួនគ្រប់គ្រងយ៉ាងដូច្នេះទៅវិញ?៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ