កម្ពុជានឹងទទួលបានវត្ថុបុរាណចំនួន៤ ត្រឡប់មកវិញ ពីសារមន្ទីរអាមេរិក
កម្ពុជានឹងទទួលបានវត្ថុបុរាណចំនួន៤ ត្រឡប់មកវិញ ពីសារមន្ទីរអាមេរិក
ភ្នំពេញ៖ កម្ពុជាត្រៀមនឹងទទួលបានមកវិញនូវវត្ថុបុរាណខ្មែរចំនួនបួន ពីសារមន្ទីរសិល្បៈ Denver របស់សហរដ្ឋអាមេ រិក។ យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្ងៃទី១១ ខែវិច្ឆិកា វត្ថុបុរាណខ្មែរចំនួនបួនរូប ដែលនឹងបញ្ជួន មកដល់នាពេលខាងមុខនេះ គឺ អនុលោមតាមអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។
វត្ថុបុរាណខ្មែរចំនួន៤នោះ ត្រូវបានអាជ្ញាធរអាមេរិករឹបអូសពីសារមន្ទីរសិល្បៈ Denver និងបានដំណើរការក្តីក្នុងតុលាការអាមេរិកថែមទៀត មុននឹងការសម្រេចប្រគល់មកឲ្យប្រទេសកម្ពុជាជា ម្ចាស់ដើមវិញ។
វត្ថុបុរាណខ្មែរទាំង៤នោះ រួមមាន៖
រូបទី១- ចម្លាក់ព្រះនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់សម័យអង្គររចនាបថបាយ័ន្តចុងសតវត្សរ៍ទី១២និងដើមទី១៣ ។ ហើយរូបចម្លាក់នេះត្រូវគេជឿថាត្រូវបានគេយកចេញពីប្រាសាទបុរាណមួយ ក្នុងខេត្តតាកែវ ដែលមិនឆ្ងាយពីតំបន់ទន្លេបាទី។
រូបទី២- ចម្លាក់ព្រះសូរ្យ ថ្មភក់ សម័យមុនអង្គរសតវត្សរ៍ទី៧និង ទី៨ ។ រូបបដិមានេះត្រូវគេជឿថាបានលួចចេញពីប្រាសាទមួយនៅលើភ្នំគូលែន។
រូបទី៣- ជួងសំរឹទ្ធ សម័យបុរេ ប្រវត្តិ ។ ជួងសំរិទ្ធនេះ គឺជាជួងមួយក្នុងចំណោមដួងសំរឹទ្ធចំនួន១២។
រូបទី៤- គឺរូបផ្តែរព្រះនារាយណ៍ផ្ទំ ធ្វើពីថ្មភក់ សម័យមុនអង្គរ សតវត្សរ៍ទី៧-៨ ។ រូបផ្តែរនេះ ត្រូវគេជឿងថា បានយកចេញពីប្រាសាទមួយនៅលើភ្នំគូលែន៕
No comments