គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អាណោចអាធ័មណាស់៖ មន្ត្រីនគរបាលស័ក្តិ៣ម្នាក់ ត្រូវរថយន្តដឹកខ្សាច់បុកស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ..!

    អាណោចអាធ័មណាស់៖ មន្ត្រីនគរបាលស័ក្តិ៣ម្នាក់ ត្រូវរថយន្តដឹកខ្សាច់បុកស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ..!

    ផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៣:៤៨នាទី
    ភ្នំពេញ៖ អាណោចអាធ័មណាស់មន្ត្រីនគរបាលម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈពេលកំពុងជិះម៉ូតូត្រូវបានរថយន្តបែនដឹកខ្សាច់មួយគ្រឿង បើកបរក្នុងល្បឿនលឿនទៅបុកចំពីក្រោយម៉ូតូបណ្ដាលឲ្យដួលហេីយកិនអូសនឹងថ្នល់ខ្ទាតជនរងគ្រោះផ្ទប់ជាមួយបង្គោលភ្លើង ចំណែករថយន្តបានបើកចេញពីកន្លែងកើតហេតុបានជិត១០០ម៉ែត្រទេីបឈប់​ រីឯតៃកុងចុះរត់បាត់ស្រមោល​។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចក្បែរច្រកចូលផ្សារក្រមួន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ជនរងគ្រោះមានឈ្មោះ ស្រេង សំណាង ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្ដាល​ មុខរបរជា​មន្ត្រីនគរបាល​ អត្តលេខ​០៦៥១៣ ឋានន្តរសក្ដិ​អនុសេនីយ៍ឯ មុខតំណែង​នាយរងផ្នែកថែរក្សា​ អគ្គលេខាធិការដ្ឋាន​ ក្រសួងមហាផ្ទៃ​ ជិះម៉ូតូម៉ាក YAMAHA FINO ពណ៌សលាយផ្កាឈូក​ ពាក់ស្លាកលេខភ្នំពេញ 1S-6793។ ចំណែករថយន្តបង្កម៉ាក​ DEAWOO ក្បាលពណ៌ឈាមជ្រូក​ ពាក់ស្លាកលេខត្បូងឃ្មុំ 3A-0858 បេីកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណ​។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូ FINO ខាងលេី ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបែនដឹកខ្សាច់ខាងលើ បើកបោះពួយក្នុងល្បឿនយ៉ាងលឿន ទិសដៅស្របគ្នាស្រាប់តែរេចង្កូតទៅបុកពីក្រោយម៉ូតូរបស់ជនរងគ្រោះ​ បណ្ដាលឲ្យដួលហេីយកិនអូសនឹងថ្នល់ខ្ទាតជនរងគ្រោះផ្ទប់ជាមួយបង្គោលភ្លើងស្លាប់ភ្លាមៗមួយរំពេច ចំណែករថយន្តបង្កបានបើកចេញពីកន្លែងកើតហេតុបានជិត១០០ម៉ែត្រទេីបឈប់​ ហើយតៃកុងចុះរត់គេចខ្កួនបាត់ស្រមោល​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍​ផងដែរ​។

    បច្ចុប្បន្នក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​សហការមួយផ្នែកវាស់វែង​ចរាចរណ៍ខណ្ឌមានជ័យ​ បានចុះមកពិនិត្យមេីលការខូចខាត​ និងធ្វេីកំណត់ហេតុ​ ប្រគល់ឲ្យជំនាញចុះមកធ្វេីការវាស់វែង​ យកទៅរក្សាទុកបណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីស្រាវជ្រាវរក​ម្ចាស់រថយន្តបង្ក​ចូលខ្លួនមកដោះស្រាយតាមច្បាប់​។

    ចំណែកសពសមត្ថកិច្ចធ្វេីកំណត់ហេតុឲ្យរថយន្តដឹកយកទៅតម្កល់នៅវត្តទឹកថ្លា​ ដេីម្បីរងចាំស្វែងរកសាច់ញាតិឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ