លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានចាត់តំណាងឲ្យនាំយកថវិកានិងសម្ភារៈមួយចំនួនផ្ដល់ជូនក្រុមកីឡាករបាល់ទាត់!
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានចាត់តំណាងឲ្យនាំយកថវិកានិងសម្ភារៈមួយចំនួនផ្ដល់ជូនក្រុមកីឡាករបាល់ទាត់!
កណ្តាល៖ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី ឈុន ស៊ីណាត ស្នងការរងនគរបាលខេត្តកណ្តាល និងលោក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានលោកឧត្ដមសេនីយ៍ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនិងជាប្រធានគណៈពង្រឹងចុះជួយមូលដ្ឋានសង្កាត់ដើមមៀនឲ្យដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកា សម្ភារៈមួយចំនួនផ្ដល់ជូនក្រុមកីឡាករបាល់ទាត់ ចំនួន០២ក្រុម៖ ក្រុមទី១-ក្រុមបាល់ទាត់ស្នងការដ្ឋាន និងក្រុមទី២-ក្រុមបាល់ទាត់សង្កាត់ដើមមៀន។
ក្នុងឱកាសនោះ លោក ឈុន ស៊ីណាត និងលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ស្នងការនិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀនដល់បងប្អូនក្រុមកីឡាករទាំងពីរក្រុម ដោយធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ ពង្រឹងសាមគ្គីភាព មានការអធ្យាស្រ័យល្អដល់គ្នា ព្រោះកីឡានាំមកនូវសុខភាព កីឡានាំមកនូវសាមគ្គីភាពនិងការបង្រួបបង្រួម និងកីឡានាមកនូវការជួបជុំនិងមានទំនាក់ទំនងល្អ។
ទន្ទឹមគ្នានោះដែរ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានផ្ដាំផ្ញើដល់ក្រុមកីឡាករទាំងពីរ សុំបន្តថែទាំសុខភាពកុំឲ្យឆ្លងជំងឺកូវិដ-១៩ ជាពិសេសសូមចូលរួមការពារសុខភាពនិងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ៣ការពារ ៣កុំ។
គួរជម្រាបជូនថា ថវិកា និងសម្ភារៈរបស់លោកឧត្ដមសេនីយ៍ទោស្នងការនិងជាប្រធានក្រុមការងារ ឧបត្ថម្ភដល់ក្រុមកីឡាកររួមមាន៖
១-សំលៀកបំពាក់ ២ឈុត x ៤៨កំប្លេរ = ១.៥៣៦.០០០៛
២.ស្បែកជើង និងស្រោមជើង ២ឈុត x ៤៨កំប្លេរ =៣.៨៤០.០០០៛
៣.បាល់ទាត់ ១០ =៤០០.០០០៛
៤.ឧបត្ថម្ភកីឡាករ 48នាក់=១.៩២០.០០០៛
៥.ស្រោមដៃអ្នកចាំទី ៤នាក់= ៤៨០.០០០៛
៦.ទឹកសុទ្ធ និងចំណាយៗផ្សេង២.០០០.០០០៛
*សរុបការចំណាយទាំងអស់ចំនួន១០.១៧៦.០០០រៀល៕
No comments