រម្លឹកប្រសាសន៍សម្ដេច ក្រឡា ហោម៖ ដើម្បីចូលរួមបរិកាសយុត្តិធម៌! នគរបាលត្រូវមានវិជ្ជាជីវៈ បម្រើជាតិ បម្រើពលរដ្ឋ មិនមែនបម្រើបក្សពួកនោះទេ
រម្លឹកប្រសាសន៍សម្ដេច ក្រឡា ហោម៖ ដើម្បីចូលរួមបរិកាសយុត្តិធម៌! នគរបាលត្រូវមានវិជ្ជាជីវៈ បម្រើជាតិ បម្រើពលរដ្ឋ មិនមែនបម្រើបក្សពួកនោះទេ
ភ្នំពេញ៖ នគរបាលយើងត្រូវតែស្មោះត្រង់និងវិជ្ជាជីវៈគឺបម្រើជាតិ បម្រើប្រជាពលរដ្ឋ។ មិនមែនបម្រើខ្លួនឯងឬបម្រើឲ្យបក្សពួក ឬបម្រើគ្រួសារនរណានោះទេ។ មានន័យថា យើងនឹងមិនលើកលែងឲ្យគ្រប់បុគ្គលណាដែលប្រព្រឹត្តខុសច្បាប់នោះឡើយ! បើធ្វើបានដូច្នេះគឺមានន័យថាយើងបានចូលរួមកសាងបរិយាកាសយុត្តិធម៌ក្នុងសង្គម។
នេះបើយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ-ខេត្ត។
ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងទៀតថា កុំចាំទាល់តែមានបញ្ជាក្ដុងក្ដាំងពីលើ.. ព័ត៌មានដែលបានចេញផ្សាយទៅ ភាគច្រើនគឺគេមានការទទួលខុសត្រូវ ។ ទោះជាហ្វេសប៊ុកក៏ដោយ យើងក៏មិនអាចចោលវាបានដែរ! ឧទាហរណ៍ គេផ្សាយថាមានកន្លែងជល់មាន់ បើយើងជាអធិការ តែមិនបានចាប់អារម្មណ៍ក្នុងពេលរឿងហ្នឹងគេបានផ្សាយពិត។ អញ្ចឹងប្រជាពលរដ្ឋគាត់នឹងមិនសប្បាយចិត្តឡើយ ព្រោះពេលដែលរឿងហ្នឹងគេបានផ្សាយព្រោងព្រាតទៅហើយ យើងបែរជាមិនចាត់វិធានការទៅវិញ។ ដូច្នេះសូម ឯកឧត្តម អស់លោក កុំចាំបាច់តែមានបញ្ជាក្ដុងក្ដាំងពីថ្នាក់លើទៅឬចាំទាល់តែមានប្រជាពលរដ្ឋរិះគន់ឬព័ត៌មានគេផ្សាយ។ មែនទែនទៅ វាជាការងារប្រចាំថ្ងៃដែល ឯកឧត្តម អស់លោកត្រូវតែធ្វើជាប់ជាប្រចាំ៕
No comments