គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រីឲ្យជួសជុលផ្លូវខូចខាតឡើងវិញ ហើយត្រូវដាក់ប្រព័ន្ធលូបង្ហូរទឹក និងស្លាកសញ្ញា ចរាចរណ៍ឲ្យបានត្រឹមត្រូវផង

    អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រីឲ្យជួសជុលផ្លូវខូចខាតឡើងវិញ ហើយត្រូវដាក់ប្រព័ន្ធលូបង្ហូរទឹក និងស្លាកសញ្ញា ចរាចរណ៍ឲ្យបានត្រឹមត្រូវផង

    កំពង់ចាម៖ ក្នុងកិច្ចប្រជុំពិភាក្សាលើកគម្រោងជួសជុលផ្លូវ និងប្រព័ន្ធលូបង្ហូរទឹកភ្លៀង នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីបច្ចេកទេស និងតំណាង ក្រុមហ៊ុនទទួលការឲ្យធ្វើការជួសជុលផ្លូវនានា ដែលរងការខ្វះខាត ដោយជំនន់ទឹកភ្លៀង ជាពិសេស ផ្លូវ ជាច្រើន កំណាត់ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។

    ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំថា ការធ្វើ ឬជួសជុល ផ្លូវ ត្រូវសិក្សាលើកគម្រោង ឲ្យបាន ច្បាស់លាស់ ជាមុនសិន ហើយត្រូវដាក់ឲ្យមានប្រព័ន្ធលូរំដោះទឹក និងស្លាកសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវផងដែរ ។ ដោយមានកំណាត់ផ្លូវកៅស៊ូ មុខផ្សារថ្មគោល ស្ថិតនៅក្នុងសង្កាត់បឹងកុក ដែលត្រូវកាត់ធ្វើជាផ្លូវបេតុងអាមេវិញ ព្រោះនៅតំបន់នោះ មានដក់ទឹក និងកំណាត់ផ្លូវកៅស៊ូមួយចំនួនទៀត ស្ថិតនៅក្នុងភូមិឡឥ្ឋ សង្កាត់បឹងកុក ព្រមទាំងកំណាត់ផ្លូវផ្សេងៗជាច្រើនទៀត។

    ក្នុងនោះ ក៏មាន គម្រោងជួសជុលផ្លូវក្រាលកៅស៊ូ ពីរជាន់ប្រភេទDBST ប្រវែង២.២០០ម៉ែត្រ ទទឹងខ្នងលើ៧ម៉ែត្រ ប្រវែងស្មាផ្លូវ១ម៉ែត្រ  សងខាង និងលូភ្លោះមុខកាត់០,៦០ម៉ែត្រ ប្រវែង១០ម៉ែត្រ ស្មើ០១កន្លែង លូទោលមុខកាត់០,៨០ម៉ែត្រ ប្រវែង១០ម៉ែត្រ ស្មើ០១កន្លែង លូទោលមុខកាត់០,៦០ម៉ែត្រ ប្រវែង១០ម៉ែត្រ ស្មើ០៤កន្លែង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិប្រសំ  និងភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម ខូចខាតចំនួន ៧កន្លែង ស្មើនឹង២០០ម៉ែត្រ។ 
    រដ្ឋបាលខេត្តកំពង់ចាម  ត្រូវចំណាយថវិកាជាច្រើន  ១-ត្រូវធ្វើការជួសជុលផ្លូវក្រាលកៅស៊ូដែលខូចខាត មកជាផ្លូវបេតុងអាមេ(២កន្លែង)ប្រវែងសរុប២២០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងមានស្មារផ្លូវ១ម៉ែត្រ  សងខាង ថវិកាប៉ាន់ស្មាន ៣៤១,៤១៥,០០០រៀល ។  ចំពោះ ការសាងសង់លូមាន២ជម្រើស៖  ១-សាងសង់ក្នុងដីប្រជាពលរដ្ឋ(ឈ្មោះ ម៉ឹង ថាវរៈ) ប្រវែង២៤០ម៉ែត្រ មុខកាត់១ម៉ែត្រ  អណ្ដូងលូចំនួន១២កន្លែង ថវិកាប៉ាន់ស្មាន ១៥៩,២៤៧,០០០រៀល។ ២-សាងសង់លូតាមបណ្ដោយផ្លូវ(ចាប់ពីកន្លែងខូចមកដល់លូកាត់ផ្លូវអគ្គិសនី)ប្រវែង៥០២ម មុខកាត់ ១ម អណ្ដូងលូ២១កន្លែង ថវិកាប៉ាន់ស្មាន៣៣៣,៦៤៤,០០០រៀល៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ