សូមលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ជួយចាត់វិធានការបង្ក្រាបបទល្មើសល្បែងស៊ីសង មួយកន្លែងនេះផង_
សូមលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ជួយចាត់វិធានការបង្ក្រាបបទល្មើសល្បែងស៊ីសង មួយកន្លែងនេះផង_វគ្គ១
ផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៣:១១នាទីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំ «ភ្នាល់បៀ ភ្នាល់បាល់ ភ្នាល់មាន់» និងប្រភេទល្បែងស៊ីសងខុសច្បាប់ជាច្រើនទៀត ប្រភេទកាស៊ីណូអនឡាញ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧ កែងផ្លូវ៨៨ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កំពុងតែបើកដំណើរការយ៉ាងសកម្ម នឹងប្រមូលផ្ដុំអ្នកញៀនល្បែងយ៉ាងគគ្រឹកគគ្រេង។
ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងបនល្បែងខាងលើនេះ មានអ្នកញៀនល្បែងស៊ីសងជាច្រើន ចេញចូលយ៉ាងសស្រាក់សស្រាំ និងចតម៉ូតូព្រោងព្រាត លើចិញ្ចើមផ្លូវ ដោយមិនខ្វល់ពីបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ។
ពាក់ព័ន្ធទៅនឹងទីតាំងខាងលើនេះ ខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីម្ចាស់ទីតាំងបានទេព្រោះគ្មានលេខទូរស័ព្ទ។ ហើយក្រុមការងារសារព័ត៌មានយើងនឹងរង់ចាំការបំភ្លឺជានិច្ចពីម្ចាស់ទីតាំង។
មហាជនជាច្រើនសូមអំពាវនាវដល់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ សូមមេត្តាជួយចាត់មន្ត្រីជំនាញចុះបង្ក្រាបទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕
ជុំការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មាន សូមរងចាំការបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
No comments