គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    មន្រ្តីជំនាញបន្តរកឃើញវត្តមានសត្វកម្រជាច្រើនប្រភេទនៅក្នុងតំបន់ជួរភ្នំក្រវាញ

    មន្រ្តីជំនាញបន្តរកឃើញវត្តមានសត្វកម្រជាច្រើនប្រភេទនៅក្នុងតំបន់ជួរភ្នំក្រវាញ

    ផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២:១៣នាទី
    ភ្នំពេញ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២២ បានបង្ហាញពីទិន្នន័យនៃវត្តមានសត្វព្រៃជាច្រើនប្រភេទនៅក្នុងតំបន់ជួរភ្នំក្រវាញប្រទេសកម្ពុជា។ នៅក្នុងពេលចុះពិនិត្យនិងសិក្សាទីតាំងដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួនជាង ៥០គ្រឿង នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមកនេះ ក្រុមជំនាញក្រសួងបរិស្ថាន បានប្រទះឃើញ ដានជើង លាមក គន្លងសត្វព្រៃដូចជា៖ ដំរីអាស៊ី ខ្ទីង ប្រើស្បូវ កែះ ឈ្លូស ជ្រូកព្រៃ ខ្លាពពក ខ្លាឃុំ ជ្រូកព្រុល ពង្រូល ឆ្កែព្រៃ និងប្រភេទសត្វព្រៃសំខាន់ៗមួយចំនួនទៀត។

    ការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិដើម្បីចាំថតសត្វព្រៃនេះ គាំទ្រដោយគម្រោង «និរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា» សហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោក ខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងមន្ទីរបរិស្ថានខេត្តកោះកុង ដើម្បីជាប្រយោជន៍បង្កើនចំណេះដឹងពីវិធីសាស្រ្តសិក្សា និងប្រមូលទិន្នន័យជីវៈចម្រុះ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ដល់មន្ត្រីឧទ្យានុរក្ស ក៏ដូចជាធ្វើការសិក្សាពីប្រភេទ ទីជម្រកសត្វព្រៃមានដោយកម្រ ជិតផុតពូជ ទទួលរងគ្រោះ ព្រមទាំងរបាយនិងភាពសម្បូរបែបនៃប្រភេទសត្វព្រៃក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា។ ជាមួយគ្នានេះ ការចុះសិក្សា និងដាក់ដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ជាកម្មវត្ថុនៃការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលឲ្យមានប្រសិទ្ធភាពថែមទៀតផងដែរ។

    បន្ថែមលើនេះទៀត ក្រុមការងារ បានសិក្សានិងដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិសរុបចំនួន ៥៣គ្រឿង ក្នុង៥២ទីតាំងសិក្សា (Deployment) ក្នុងនោះភូមិសាស្ត្រ ខេត្តពោធិ៍សាត់ចំនួន ២០គ្រឿង ខេត្តកោះកុង ២៣គ្រឿង និងខេត្តកំពង់ស្ពឺចំនួន ១០គ្រឿង។ សូមបញ្ជាក់ផងដែរថា ម៉ាស៊ីនថតស្វ័យប្រវត្តិទាំង ៥៣គ្រឿង នេះគ្រោងនឹងប្រមូលត្រលប់មកវិញ នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

    សូមបញ្ជាក់ថា រយៈពេលចាប់ពីខែតុលា ឆ្នាំ២០២១ រហូតដល់ខែមករា ឆ្នាំ២០២២ នេះ ក្រសួងបរិស្ថានបានរកឃើញវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែងចំនួន ១០ប្រភេទ រួមមាន៖ ដំរីអាស៊ី ខ្ទីង ប្រើសស្បូវ កែះ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ឆ្កែព្រៃ ជ្រូកពោន ឬជ្រូកព្រុល សំពោចកលឿង និងស្វាត្រោស រួមជាមួយប្រភេទថនិកសត្វ និងបក្សីមួយចំនួនទៀតមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។

    គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា គាំទ្រដោយថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានពីធនាគារពិភពលោក ដែលបានចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ និងគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។

    គម្រោងនេះចែកជា៥សមាសភាគ៖
    *១.ការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ទេសភាពក្នុងតំបន់ការពារធម្មជាតិ
    *២.ពង្រឹងឱកាសសម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ និងច្រវាក់តម្លៃអនុផលព្រៃឈើ
    *៣.ជំរុញនូវការតភ្ជាប់ខ្សែផ្លូវចេញចូលនៅតាមជនបទ
    ៤.ការគ្រប់គ្រងគម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ
    ៥.ការឆ្លើយតបទៅនឹងគ្រោះអាសន្ន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ