គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាម ដុះស្លែរ ជាច្រើនកន្លែងក្នុងមូលដ្ឋានខណ្ឌ ៧មករា នៅតែបន្តភាពអណាធិបតេយ្យយ៉ាងគឃ្លើន ដោយមិនទាន់មានសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចេញមុខមកបង្ក្រាប_វគ្គ១

    ទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាម ដុះស្លែរ ជាច្រើនកន្លែងក្នុងមូលដ្ឋានខណ្ឌ ៧មករា នៅតែបន្តភាពអណាធិបតេយ្យយ៉ាងគឃ្លើន ដោយមិនទាន់មានសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចេញមុខមកបង្ក្រាប_វគ្គ១

    ផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៧:០១នាទី
    ភ្នំពេញ៖ មានទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាមដុះស្លែរជាច្រើនកន្លែងនៅមូលដ្ឋានខណ្ឌ៧មករា ដែលគេស្គាល់ម្ចាស់ទីតាំងឈ្មោះ ចែលី កំពុងតែធ្វើព្យុះភ្លៀងយ៉ាងអណាធិបតេយ្យ ដល់សុខទុក្ខជីវភាពពលរដ្ឋ យ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរមានសមត្ថកិច្ចមិនទាន់ឃើញចុះបង្ក្រាប វាដូចជាអសកម្មពេកហើយ។

    តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាមរបស់ចែលីនេះគឺមានច្រើនកន្លែងណាស់ទីតាំងទី១ស្ថិតនៅផ្លូវលេង១៦៤ ក្នុងសង្កាត់អូរឫស្សីទី៣ ទីតាំងទី២ ស្ថិតនៅផ្លូវឌឿងហែមក្រោយភោជនីដ្ឋានថ្មដា ប្រមាណជាង១០០ម៉ែត្រ ក្នុងសង្កាត់មនោរម្យ ទីតាំងទី៣ស្ថិតនៅផ្លូវលេខ១៦៦ ក្នុងសង្កាត់អូរឫស្សីទី២ ទីតាំងទី៤ស្ថិតនៅច្រកឌឿងហែមខាងក្រោយហាងគុយទាវអូរឬស្សី ស្ថិតនៅក្នុងសង្កាត់អូរឬស្សីទី៤និងមានទីតាំងជាច្រើនទៀតនៅក្នុងមូលដ្ឋានខណ្ឌ៧មករា។

    ពលរដ្ឋជាច្រើនបានដាក់ចម្ងល់ថា តើលោក លីម សុភា អភិបាលខណ្ឌ៧មករា និងលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ បានដឹងដែររឺទេ ចំពោះទីតាំងឆ្នោតវៀតណាម ដែលកំពុងតែបង្កព្យុះភ្លៀងឡើងដុះស្លែ ទៅហើយ ទោះក្នុងបរិបទកូរវីដ-១៩ ក៏ដោយ ក៏ទីតាំងល្បែងស៊ីសងឆ្នោតវៀតណាមនេះ នៅតែបើកយ៉ាងរលូនដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡើយ រឺមួយក៏ម្ចាស់ទីតាំងដាក់សំណែន សែដល់ម្ចាស់ទឹកម្ចាស់ដីខ្មោចព្រាយបិសាចជារៀងរាល់ថ្ងៃសិល្ប៏ ទើបអស់លោកខ្លាចបានជាមិនចុះបង្ក្រាប។

    គួរបញ្ជាក់ផងដែរថាកន្លងមក លោកអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោលនយោបាយភូមិសង្កាត់មានសុត្ថិភាពទាំង៧ចំណុច ដែលក្រសួងមហាផ្ទៃដាក់អោយអនុវត្តន៍។

    នាពេលកន្លងមកនេះសម្ដេច ក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿងញៀន ល។ ព្រោះថា បញ្ហាអសន្តិសុខ លួច ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។

    ពាក់ព័ន្ធទៅនឹងករណីនេះ ពលរដ្ឋជាច្រើន កំពុងរងចាំមើលលោក លឹម ភា អភិបាលខណ្ឌ៧មករា ហើយនិងលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ ថាមានសមត្ថភាពបង្រ្កាបពពួកបទល្មើសទាំងនេះដែរឬទេ៕

    ជុំវិញការចុះផ្សាយខាងលើនេះក្រុមការងារសារព័ត៌មានយើង នឹងរងចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ