ស្ត្រីលក់ផលិតផលតាមអនឡាញ ដ៏ស្រស់ស្អាតម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះនាំខ្លួន
ស្ត្រីលក់ផលិតផលតាមអនឡាញ ដ៏ស្រស់ស្អាតម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះនាំខ្លួន
ផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៧:០១នាទីភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានចុះនាំខ្លួនស្រ្តីអ្នកលក់ផលិតផលអនឡាញម្នាក់នៅចំណុចសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ស្ត្រីដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ សៅ លីឈីង អាយុ ២៩ឆ្នាំ រស់នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ករណីសមត្ថកិច្ចចុះឃាត់ខ្លួនស្ដ្រីរូបនេះ គឺបានធ្វើឡើងតាមដីការបស់សាលាដំបូងខេត្តកណ្តាលពាក់ព័ន្ធទៅនឹងការប្តឹងរបស់ដើមបណ្តឹង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ជេរប្រមាថ និងបទញុះញង់ឱ្យមានការរើសអើង។
ឃាត់ខ្លួននេះធ្វើឡើងក្រោយពេលដែលស្រ្តីលក់ឡេខាងលើចាកចេញពីផ្ទះឡើងលើរថយន្ត បំណងចេញទៅក្រៅ ហើយក៏ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ចាប់ក្នុងរថយន្តតែម្តង។
ក្នុងការចាប់ឃាត់ខ្លួន ក៏មានការតវ៉ាប្រផាប់ចាប់ប្រភីងគ្នាមិនឲ្យមានការចាប់ដែរ ប៉ុន្តែទោះបីជាយ៉ាងណាសមត្ថកិច្ចនៅតែធ្វើការឃាត់ខ្លួនបានដដែល។ ហើយស្រ្តីខាងលើត្រូវបានបញ្ជូនខ្លួនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរនាំ បន្តនីតិវិធីនៅក្រសួងផងដែរ៕
No comments