គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ក្រសួង​ការងារ ចេញសេចក្តីជូនដំណឹង ស្តីពីការឈប់សម្រាក​រយៈពេល​៣​ថ្ងៃ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ឆ្នាំ​២០២២

    ក្រសួង​ការងារ ចេញសេចក្តីជូនដំណឹង ស្តីពីការឈប់សម្រាក​រយៈពេល​៣​ថ្ងៃ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ឆ្នាំ​២០២២

    ផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៣:៣២នាទី
    ភ្នំពេញ៖ ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជូនដំណឹង​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ទាំងអស់​ដែល​ស្ថិតក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តីពី​ការងារ​ឱ្យបាន​ជ្រាបថា យោងតាម​ច្បាប់​ស្តីពី​ការងារ ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១ ស្តីពី​ការឈប់​បុណ្យ​ដែលមាន​ប្រាក់​ឈ្នួល ប្រចាំឆ្នាំ​២០២២ សូមលោក លោកស្រី ជា​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​អនុញ្ញាតឱ្យ​កម្មករនិយោជិត ទាំងអស់​របស់ខ្លួន ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល​នាឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ក្នុង​រយៈពេល បី​ថ្ងៃ​គឺ​ថ្ងៃទី​១៤-១៥ និង​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២២​។​

    ​ចំពោះ​រោងចក្រ សហគ្រាស​ទាំងឡាយណា ដែល​កម្មវត្ថុ​អាជីវកម្ម​មាន​ចរិតលក្ខណៈ​សកល ត្រូវ​ប្រព្រឹត្ត ទៅជា​ប្រចាំ និង​មិនអាច​បញ្ឈប់​សកម្មភាព​បាន ហើយ​ការឈប់​សម្រាក​បុណ្យ​នៃ​កម្មករនិយោជិត​ទាំងអស់​ព្រម​គ្ន ក្នុងពេល​តែមួយ​នាំឱ្យ​ខូចប្រយោជន៍​ដល់​សាធារណជន ឬក៏​ធ្វើឱ្យ​ខូច​ដំណើរការ​របស់​រោងចក្រ សហគ្រាស នោះ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ត្រូវ​រៀបចំ​បែងចែក​ឱ្យ​កម្មករនិយោជិត​បាន​ឈប់សម្រាក​ទៅតាម​ថ្ងៃបុណ្យ នីមួយៗ​ដោយ​ផ្លាស់​វេន​គ្នា​។

    ​កម្មករនិយោជិត​ដែល​ធ្វើការ​ថ្ងៃ​ឈប់​បុណ្យ​ចូល​ខ្មែរ​ឆ្នាំនេះ មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់ បំណាច់​បន្ថែម​ដែលមាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា​។ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ត្រូវរៀបចំ​បញ្ជី​ឈ្មោះ​កម្មករនិយោជិត​ដែល​ត្រូវ​ផ្លាស់ប្ដូរ​គ្នា​ឈប់សម្រាក​តាម​កាលបរិច្ឆេទ​នីមួយៗ​ខាងលើ និង​រក្សា ទុកជា​ប្រចាំ​សម្រាប់​ការត្រួតពិនិត្យ​របស់​អធិការ​ការងារ​។​

    ​ក្នុងករណី​មានការ​ព្រមព្រៀងគ្នា​រវាង​កម្មករនិយោជិត​សាមី និង​និយោជក ឬ​មានចែង​ក្នុង​បទបញ្ជាផ្ទៃក្នុង របស់​រោងចក្រ សហគ្រាស ឬ​អនុសញ្ញា​រួម ការឈប់​សម្រាក​របស់​កម្មករនិយោជិត​អាចអនុវត្ត​នៅពេលណា មួយ​ផ្សេងទៀត ដែល​ខុសពី​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ដូច​មានកំណត់​ក្នុង​ប្រកា​សលេខ ២៧៧/២១ ខាងលើ​។

    ក្រសួង​សូម​ក្រើនរំលឹក​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​អនុវត្ត​វិធានការ «៣ ការពារ​ និង ៣ កុំ» និង​វិធានការ​សុខាភិបាល​ចាំបាច់​ផ្សេងទៀត​ឱ្យបាន​ខ្ជាប់ខ្ជួន​។

    ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់ ឬ​នាយក​ររោងចក្រសហគ្រាស និង​កម្មករនិយោជិត​ទាំងអស់​ចូលរួម​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ