តើលោក វ៉ុន ជានរណា ទើបអាជ្ញាធរ និង សមត្ថកិច្ចស្រុកស្ទឹងត្រង់ មិនហ៊ានចាត់វិធានការ ចំពោះបុគ្គលម្នាក់នោះ
តើលោក វ៉ុន ជានរណា ទើបអាជ្ញាធរ និង សមត្ថកិច្ចស្រុកស្ទឹងត្រង់ មិនហ៊ានចាត់វិធានការ ចំពោះបុគ្គលម្នាក់នោះ
ផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៩:១៣នាទីកំពង់ចាម៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ មាន់ជល់ និងអាប៉ោង ស្ថិតនៅភូមិហុងប្រម៉ា ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ពេលនេះនៅតែបន្តបើកដំណើរការបានដោយរលូន។
តាមប្រភពព័ត៌មានបានឱ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងនោះ មានឈ្មោះ វ៉ុន ជាមេក្លោងបនល្បែង ដែលដើរប្រមូលជនញៀនគ្រប់មជ្ឈដ្ឋានឲ្យមកលេងល្បែងកន្លែងខ្លួន ហើយឈ្មោះ វ៉ុន រូបនេះជាប្អូនរបស់លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ នេះតែម្ដង។
ជុំវិញប្រភពព័ត៌មាន ពាក់ព័ន្ធទៅនឹងបុគ្គលឈ្មោះ វ៉ុន ដែលជាមេក្លោងបនល្បែង ដោយចោទប្រកាន់ថាជាប្អូនបង្កើត របស់លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ ខាងអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកអភិបាលស្រុក រូបនោះ បានទេព្រោះគ្មានលេខទូរស័ព្ទ។
មហាជនជាច្រើនបានសម្តែងការព្រួយបារម្ភ និងងើយឆ្ងល់ថា តើ បុគ្គលឈ្មោះ វ៉ុន ជានរណាមានតួនាទីអ្វីបានជាមានអំណាច អាចបើកល្បែងស៊ីសងបានដោយរលូន និងគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចសោះ ឬមួយរឿងនេះមានអ្វីលាក់បាំងនៅពីក្រោយ។
ចំណែកឯលោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ គួរបកស្រាយបែបណាចំពោះប្រភពព័ត៌មាន ដែលចោទប្រកាន់ថា បុគ្គលឈ្មោះ វ៉ុន ដែលជាមេក្លោងបនល្បែងជាប្អូនបង្កើតរបស់លោក។
គួរជម្រាបដែរថា៖ ទីតាំងខាងលើនេះត្រូវបានអាជ្ញាធរ មានសមត្ថកិច្ច ចុះពិនិត្យមើលម្ដងរួចមកហើយ តែមិនទាន់បានប៉ុន្មានផងស្រាប់តែពេលនេះឃើញបើកដំណើរការឡើងវិញយ៉ាងរលូន ជាហេតុធ្វើអោយពលរដ្ឋជាច្រើន បានបង្ហាញពីការអស់ជំនឿលើអាជ្ញាធរពាក់ព័ន្ធ ដែលបានចុះទៅបង្ក្រាបហាក់ដូចជាគោះទឹកបង្អើលត្រី។
ពលរដ្ឋស្មើដល់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សូមលោកមេត្តាចេញបទបញ្ជាដល់លោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕
No comments