ថ្មីទៀតហើយ! មន្ត្រីប៉េអិមខេត្តតាកែវ យកកាំភ្លើង ភ្ជង់បំពង់.ក ហើយនិយាយថារាលកៃ ធ្វើឱ្យជនរងគ្រោះស្លាប់ចោលគ្រួសារ
ថ្មីទៀតហើយ! មន្ត្រីប៉េអិមខេត្តតាកែវ យកកាំភ្លើង ភ្ជង់បំពង់.ក ហើយនិយាយថារាលកៃ ធ្វើឱ្យជនរងគ្រោះស្លាប់ចោលគ្រួសារ
ផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤:៤៦នាទីកំពង់ស្ពឺ៖ បុរសជាជនរងគ្រោះម្នាក់បានស្លាប់ពេលបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី ក្រោយពីត្រូវបុរសម្នាក់ ដែលជាមន្ត្រីប៉េអិមខេត្តតាកែវ យកកាំភ្លើងមកភ្ជង់បំពង់.ក ផ្ទុះធ្លាយមកក្រោយ ខណៈកំពុងផឹកស៊ីក្នុងកម្មវិធីបង្កក់កូនអ្នកភូមិ។
ករណីនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ឈ្មោះ សៅ អ៊ឺង ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិក្រាំងទ្រា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាម្ចាស់កម្មវិធីបង្កក់កូន។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ជនដៃដល់មានឈ្មោះ ផៃ បញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ កំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ ជាមន្ត្រីប៉េអិមខេត្តតាកែវ។
ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុច ភារុណ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិក រស់នៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ស្លាប់)។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនដៃដល់ ហើយនិងជនរងគ្រោះ បានផឹកស៊ីជុំគ្នា ស្រាប់តែតែជនដៃដល់បានដកអាវុធខ្លី (មិនស្គាល់ម៉ាក) មកភ្ជង់បំពង់.ក ជនរងគ្រោះ ហើយក៏រាលកៃផ្ទុះចំបំពង់.ក ធ្លាយមកខាងក្រោយ បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
បន្ទាប់ពីជនរងគ្រោះស្លាប់ ជនបង្កត្រូវបានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
ហើយអ្វីដែលមហាជនកំពុងតែហួសចិត្តនិងថ្លែង ដោយជនដៃដល់ បានដកកាំភ្លើងមកភ្ជង់ចំបំពង់.ក របស់ជនរងគ្រោះ ស្ដែងៗ ដែលជាចេតនាបាញ់សម្លាប់ បែរជាជនដៃដល់ឆ្លើយថារាលកៃ ក្នុងចេតនាដូរបទចោទ៕
No comments