គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ផ្សារទំនើបស៊ីធីម៉ល កំពុងតែលួចលាក់ បង្កើតបទល្មើសយ៉ាងគគ្រឹកគគ្រេង បែរជាមិនទាន់មានការបង្ក្រាប_វគ្គ២

    ផ្សារទំនើបស៊ីធីម៉ល កំពុងតែលួចលាក់ បង្កើតបទល្មើសយ៉ាងគគ្រឹកគគ្រេង បែរជាមិនទាន់មានការបង្ក្រាប_វគ្គ២

    ផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៣:១២នាទី
    ភ្នំពេញ៖ ផ្សារទំនើបស៊ីធីម៉ល ដ៏ល្បីល្បាញក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កំពុងតែលួចលាក់បង្កើតបទល្មើស ល្បែងស៊ីសងខុសច្បាប់ «ហ្គេមបាញ់ត្រី» យ៉ាងគគ្រឹកគគ្រេង ដោយមិនមានអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានណាម្នាក់ហ៊ានចេញមុខមកបង្ក្រាបឡើយ។

    ប្រភពព័ត៌មានបានឲ្យដឹងថា៖ នៅក្នុងផ្សារទំនើបស៊ីធីម៉ល នេះ កំពុងតែនៅបន្តប្រមែប្រមូលផ្ដុំពលរដ្ឋខ្មែរ អោយមកលេងល្បែងស៊ីសង «ហ្គេមបាញ់ត្រី» យ៉ាងអណាធិបតេយ្យ និងសម្បូរដោយសិស្សសាលា វ័យក្រោមអាយុ១៨ឆ្នាំ ចូលទៅលេងយ៉ាងសស្រាក់សស្រាំ ដោយគ្មានសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចាត់ វិធានការទប់ស្កាត់ នេះហាក់ដូចជាបណ្តែតបណ្ដោយខ្លាំងណាស់។

    ទាក់ទិននឹងការបើកល្បែងស៊ីសងខុសច្បាប់ «ហ្គេមបាញ់» ដ៏ធំក្នុងផ្សារទំនើបនេះ មហាជនជាច្រើនបានរិះគន់ ប្រធានផ្សារ ចំៗថា «មិនគួរណាបណ្តែតបណ្ដោយឲ្យមានការបង្កើតល្បែងស៊ីសងខុសច្បាប់ ដែលជាហេតុនាំឱ្យមាន អំពើចោរកម្ម អំពើហិង្សា ជាពិសេសភាពអសន្តិសុខ ក្នុងសង្គម»។

    ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនទាន់មានការបំភ្លឺពីប្រធានផ្សារ ឬ រដ្ឋបាលណាម្នាក់បានទេ។

    ដោយសារតែភាពមិនប្រក្រតីខាងលើនេះ ប្រជាពលរដ្ឋអស់ជំនឿចំពោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ដែលមានលោក លឹម សុភា អភិបាលខណ្ឌ៧មករា ហើយនិងលោក នេត ស៊ីថុន អធិការខណ្ឌ៧មករា ទៀតហើយ ក្រោមហេតុផល៖ បទល្មើសជាក់ស្តែងនៅនឹងភ្នែក បែរជាអស់លោកទាំងពីរមិនព្រមបង្ក្រាប (ពោលគឺ) បណ្តោយឲ្យល្បែងស៊ីសងទាំងនោះ បន្តធ្វើព្យុះភ្លៀងយ៉ាងអណាធិបតេយ្យទៅវិញ៕

    ប្រជាពលរដ្ឋជាច្រើន សូមសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព សូមឯកឧត្តមមេត្តាចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងផ្សារទំនើបស៊ីធីម៉ល ផងទាន។

    ពលរដ្ឋស្នើដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឯកឧត្តមចាត់កម្លាំងនគរបាលជំនាញចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្នុងទីតាំងខាងលើនេះផងទាន៕ សូមអរគុណ!

    ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើង រងចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ នឹងប្រធានផ្សាររៀងរាល់ម៉ោងធ្វើការ។

    ទំនាក់ទំនងការិយាល័យនិពន្ធ៖ 098906664/077906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ